នាយករដ្ឋមន្រ្តីញូវ ហ្សេឡែនអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្រ្តីញូវ ហ្សេឡែនអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
នាយករដ្ឋមន្រ្តីញូវ ហ្សេឡែនលោក John Key (រូបថត៖TTXVN)

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Tan Dung នាយករដ្ឋមន្រ្តីញូវ ហ្សេឡែនលោក John Key នឹងមកបំពេញទស្សនកិច្ច
ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ វិច្ឆិកាខាងមុខ។ដំណើរទស្សន
កិច្ចលើកនេះរបស់លោក John Key គឺសំដៅជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការ
លើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងញូវ ហ្សេឡែន ជាពិសេសគឺ លើវិស័យ
ពាណិជ្ជកម្ម​ វិនិយោគ កសិកម្ម។ព្រមទាំង ភាគីទាំងពីរនឹងផ្លាស់ប្ដូរ អំពីការបង្កើន
កិច្ចសហប្រតិបតិ្តការនិងកាគាំទ្រគ្នាទៅវិញទៅមកនៅវេទិការនិង អង្គការអន្តរជាតិ
នានាផងដែរ។ ញូវ ហ្សេឡែនជាដៃគូពាណិជ្ជកម្មធំទី៣១របស់វៀតណាមហើយ
និងវៀតណាម ជាដៃគូធំទី២០របស់ញូវ ហ្សេឡែន។គិតមកដល់ដាច់ខែកញ្ញា​ ឆ្នាំ
២០១៥ តំលៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន៥៥០លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ