នាយករដ្ឋមន្រ្តីថៃឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត

នាយករដ្ឋមន្រ្តីថៃឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត - ảnh 1
នាយករដ្ឋមន្រ្តីថៃឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត (រូបថតៈ​ AFP)


(VOVworld)-នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra និងរដ្ឋមន្រ្តី ក្រសួង
មហាផ្ទៃ Charupong Ruangsuwan បានឆ្លងផុតពីការបោះឆ្នោត​ទំនុកទុកចិត្តនៅរដ្ឋ
សភា។ ប្រធានរដ្ឋសភាថៃលោក Somsak Kiasuranont ឲ្យដឹងថា ក្នុងការបោះឆ្នោត
ប្រារព្វឡើងនាថ្ងៃទី២៨វិច្ឆិកា ក្នុងចំណោមសន្លឹក ឆ្នោតចំនួន៤៩២ លោកស្រីទទួល
បានសន្លឹកឆ្នោតទំនុកទុកចិត្តចំនួន ២៩៧ សន្លឹក។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
Charupong ទទួលបានសន្លឹកឆ្នោតទំនុកទុកចិត្តចំនួន២៩៦សន្លឹក។

        នាថ្ងៃដ៏ដែល មេដឹកនាំកម្លាំងបាតុកម្ម Suthep Thaugsuban បានបដិសេធ ចំពោះសំណើររបស់នាយករដ្ឋមន្រ្តី Yingluck Shinawatra ស្តីអំពីការសន្ទនា សំដៅ
ដោះស្រាយវិបត្តិនយោបាយនិងបញ្ឈប់ការធ្វើបាតុកម្មនានេះ។

     មុននោះ នាយករដ្ឋមន្រ្តីថៃលោកស្រី Yingluck Shinawatra បានប្រកាស ថារដ្ឋាភិបាលត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយក្រុមបាតុករសំដៅស្វែងរក ដំណោះស្រាយសន្តិភាពសម្រាប់វិបត្តិនយោបាយដែលប្រព្រឹត្តទៅនៅប្រទេស នេះ។ ក្នុងបទឆ្លើយសំភាសជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាននាថ្ងៃទី២៧វិច្ឆិកា លោកស្រី
Yingluck លើកច្បាស់​ថា រដ្ឋាភិបាលថៃបើកចំហទ្វាសន្ទនា ដែលមានអត្ថប្រយោជន៌
សម្រាប់ជណភាគច្រើន យើងខ្ញុំត្រៀមជាស្រេចសហប្រតិបត្តិការ។ លោកស្រីបាន
អំពាវនាវភាគីនា​នាអង្គុយលើតុចរចារដើម្បីបញ្ឈប់ស្ថានភាពអស្ថិរភាពនយោបាយ
នៅថៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ