នាយករដ្ឋមន្រ្តីថៃបើកចំហលទ្ធភាពប្រើប្រាស់រដ្ឋធម្មនុញ្ញចាស់ឡើងវិញ

នាយករដ្ឋមន្រ្តីថៃបើកចំហលទ្ធភាពប្រើប្រាស់រដ្ឋធម្មនុញ្ញចាស់ឡើងវិញ - ảnh 1
នាយករដ្ឋមន្រ្តីថៃលោក Prayut Chanocha (រូបថត៖AFP/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីថៃលោក Prayut Chanocha នាថ្ងៃទី១៤ កញ្ញា បានផ្តោត
ដល់លទ្ធភពប្រើប្រាស់រដ្ឋធម្មនុញ្ញមុននេះឡើងវិញ រួមមានសេចក្ដីព្រាង ដែលទើប
នឹងត្រូវបដិសេធទៀតផង ក្នុងករណីសេចក្ដីព្រាងរដ្ឋធម្មនុញ្ញថ្មីមិនឆ្លង កាត់បាននូវ
ការធ្វើប្រជាមតិ។ថ្លែងមតិនៅពិធីប្រារព្ធវេទិការពិភាគ្សាអំពីផែនការ អភិវឌ្ឍន៍សេដ្ឋ
កិច្ចសង្គមលើកទី១២របស់ថៃ លោក Prayut បាននិយាយដល់លទ្ធភាពត្រួតពិនិត្យ
រួមផ្សំរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៧និងឆ្នាំ២០០៧ ជាមួយសេចក្ដី ព្រាងរដ្ឋធម្មនុញ្ញដែល
ទើបនឹងត្រូវបដិសេធដោយក្រុមប្រឹក្សាកែទម្រង់ជាតិ ដើម្បី ចាប់បដិសន្ធិរដ្ឋធម្ម
នុញ្ញថ្មី។លោក Prayut ក៏បានអះអាងថែមទៀតថា ត្រូវមាន យន្តការដូចជាគណៈ
កម្មាធិការផ្សះផ្សានិងកែទម្រង់យុទ្ធសាស្ត្រជាតិ (NSRRC)។ មាត្រាស្ដីពីការបង្កើត
 NSRRC នោះជាខ្លឹមសារដែលបណ្ដាលឡើងការខ្វែងគំនិត ក្នុងសេចក្ដីព្រាងរដ្ឋ
ធម្មនុញ្ញដែលទើបនឹងត្រូវបដិសេធ។អ្នកឃ្លាំមើលចាត់ទុកថា នេះជាមាត្រាដែល
ធានាឲ្យការធ្វើអន្តរគមន៍របស់កងទ័ពក្នុងឆាកនយោបាយ ហើយរក្សាសិទ្ធិអំណាច
សំរាប់ឧត្តមសេនីយ៍នានាចូលរួមធ្វើរដ្ឋប្រហារបើទោះបីមានរដ្ឋាភិបាលថ្មីក្រោយ
ការបោះឆ្នោតក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ