នាយករដ្ឋមន្រ្តីថៃប្រកាសដាក់បម្រាមគោចរទូទាំងប្រទេសដោយសារជំងឺរាតត្បាត COVID-19

(VOVWORLD) - នាថ្ងៃទី ២ ខែមេសា នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-O-Cha បានប្រកាសដាក់បម្រាមគោចរនៅទូទាំងប្រទេស ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃជំងឺ COVID-19។

បទបញ្ជាដាក់បម្រាមគោចរនឹងចូលជាធរមានចាប់ពីម៉ោង ២២៖០០ ថ្ងៃទី ៣ ខែមេសារហូតដល់មានការជូនដំណឹងបន្ថែមផងដែរ។ អាស្រ័យហេតុនេះ ប្រជាជនត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅ    ដ្ឋានចាប់ពីម៉ោង២២៖ ០០ រហូតដល់ ៤ ព្រឹក លើកលែងតែក្រុមបុគ្គលិកសុខាភិបាល និងជនមានសមត្ថកិច្ចសំខាន់ៗ។

យោងតាមមាត្រា ១៨ នៃក្រិត្យស្តីពីស្ថានភាពបន្ទាន់បានកំណត់ថាអ្នករំលោភបទប្បញ្ញត្តិនេះនឹងត្រូវប្រឈមនឹងការដាក់ពន្ធនាគារមិនលើសពី ២ ឆ្នាំឬពិន័យជាប្រាក់មិនលើសពី ៤ ម៉ឺន បាត (ស្នើនឹង១.២០០ ដុល្លារអាមេរិក) ឬត្រូវទទួលទោសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ