នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន អះអាងពីអាទិភាពចម្បង គឺជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩

(VOVWORLD) - នាថ្ងៃទី ១៦ ខែកញ្ញា ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាផ្លូវការលើកដំបូង លោក Suga Yoshihide ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន បានបញ្ជាក់ពីអាទិភាពចម្បងក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ (COVID-19) ដោយសន្យាបន្តអនុវត្តគោលនយោបាយខាងសេដ្ឋកិច្ច Abenomics របស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo  ព្រមទាំងផ្តោតសំខាន់លើការស្តារតំបន់សេដ្ឋកិច្ចឡើងវិញផងដែរ។
នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន អះអាងពីអាទិភាពចម្បង គឺជាការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ - ảnh 1 នាយករដ្ឋមន្រ្តីថ្មីនៃប្រទេសជប៉ុន លោក Suga Yoshihide  (រូបថត៖ AFP/TTXVN)

លោក Suga Yoshihide  ក៏បានសន្យាពង្រឹងប្រព័ន្ធធានារ៉ាប់រងសុខភាពជាតិដោយមានគោលដៅជួយគូស្វាមីភរិយាដែលពិបាកក្នុងការមានកូន អាចបង់ថ្លៃព្យាបាល ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិក (Co2) ជាដើមផងដែរ។ ទាក់ទងនឹងវិស័យកិច្ចការការបរទេសនិងសន្តិសុខវិញ លោកនាយករដ្ឋមន្រ្តី Suga បានអះអាងថាសម្ព័ន្ធមិត្តជប៉ុន - អាមេរិកនឹងក្លាយជាមូលដ្ឋានគ្រឹះ នៃគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន ព្រមទាំងបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងដែលបានចាប់ពង្រត់ពលរដ្ឋជប៉ុនក្នុងចន្លោះ ឆ្នាំ ១៩៧០ និង ១៩៨០ ផងដែរ។

គួរបញ្ជាក់ថានាថ្ងៃទី ១៦ ខែកញ្ញា លោក Suga  Yoshihide ប្រធានគណបក្សប្រជាធិបតេយ្យសេរីកាន់អំណាច បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនជាផ្លូវការ ដោយសន្យាបន្តអនុវត្តគោលការណ៍របស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Abe Shinzo ។ ដូច្នេះលោក Suga បានក្លាយជានាយករដ្ឋមន្ត្រី ទី ៩៩ របស់ជប៉ុនហើយពិធីចូលកាន់តំណែងរបស់លោក បានធ្វើឡើងនៅព្រះបរមរាជវាំងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ