នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនគ្រោងផែនការសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួន

(VOVWORLD) - នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Suga Yoshihide កំពុងគ្រោងផែនការសម្រាប់ដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកដំបូងរបស់ខ្លួន ចាប់តាំងពីបានចូលកាន់តំណែងនៅថ្ងៃទី ១៦ ខែកញ្ញា។
នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុនគ្រោងផែនការសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួន - ảnh 1 នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន លោក Suga Yoshihide

តាមការគ្រោងទុក លោកនាយករដ្ឋមន្រ្តី Suga Yoshihide នឹងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនិងប្រទេសឥណ្ឌូនេស៊ី នៅពាក់កណ្តាល ខែតុលាខាងមុខនេះ។ ការសម្រេចចិត្តចុងក្រោយនឹងត្រូវបាននាំចេញដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាតកូវីដ ១៩។

ប្រសិនបើដំណើរទស្សនកិច្ចនេះត្រូវបានអនុវត្តន៍នោះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។ ដំណើរទស្សនកិច្ចនេះដោយគោលបំណង ពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗទៀតក៏ដូចជា ផ្តោតសំខាន់លើការលើកកម្ពស់ទំនាក់ទំនងក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាពិសេសក្នុងបរិបទនៃភាពតានតឹងរវាងអាមេរិកនិងចិននៅសមុទ្រខាងកើតកំពុងកើនឡើង។

បច្ចុប្បន្ននេះ វៀតណាមគឺជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ក្នុងពេលជាមួយគ្នានេះ ប្រទេសឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានចំនួនប្រជាជនអាស៊ានច្រើនជាងគេនិងជាសមាជិកនៃក្រុមប្រទេស G20។ ហើយអ្នកកាន់តំណែងមុនលោកនាយករដ្ឋមន្រ្តី Suga Yoshihide គឺលោក Abe Shinzo បានជ្រើសរើសប្រទេសវៀតណាមជាប្រទេសសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងនៅពេលលោកចូលកាន់តំណែងក្នុងឆ្នាំ ២០១២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ