នាយករដ្ឋមន្រ្តីនឹងជួបប្រាស្រ័យ​ជាមួយយុវជននៅខែមីនាឆ្នាំ ២០២៣

(VOVWORLD) - សន្និសីទជួបប្រាស្រ័យរបស់នាយករដ្ឋមន្រ្តីជាមួយយុវជនឆ្នាំ ២០២៣ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីនឹងជួបប្រាស្រ័យ​ជាមួយយុវជននៅខែមីនាឆ្នាំ ២០២៣ - ảnh 1 រូបថត៖ baochinhphu.vn

យោងតាមបទប្បញ្ញត្តិនៃក្រឹត្យលេខ ១៣ ឆ្នាំ ២០២១ របស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការប្រជាជនគ្រប់ជាន់ថ្នាក់មានទំនួលខុសត្រូវក្នុងការរៀបចំជំនួបប្រាស្រ័យជាមួយយុវជនយ៉ាងហោចណាស់មួយឆ្នាំម្តង។ ខ្លឹមសារនៃជំនួបប្រាស្រ័យរួមមាន៖ ការអនុវត្តយន្តការ គោលនយោបាយ និងបទប្បញ្ញត្តិនៃច្បាប់ចំពោះយុវជន; សកម្មភាពរបស់ស្ថាប័ន អង្គការទាក់ទិនដល់សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់យុវជន; ខ្លឹមសារដែលស្ថិតនៅក្រោមសិទ្ធិអំណាចឬការទទួលខុសត្រូវរាយការណ៍ទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយអនុសាសន៍របស់យុវជន; តួនាទីនិងការទទួលខុសត្រូវរបស់យុវជនក្នុងការសិក្សារៀនសូត្រ ធ្វើពលកម្ម ហាត់ពត់លត់ដំ ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនិងការពារមាតុប្រទេស; បណ្តាអនុសាសន៍ផ្សេងៗរបស់យុវជន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ