នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

(VOVWORLD) - នាយប់ថ្ងៃទី៤ ខែវិច្ឆិកា នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងលោក Edouard Philippe បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវ ការនៅវៀតណាមចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែវិច្ឆិកា តាមសេចក្ដីអញ្ជើញរបស់ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។
នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋបារាំងបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1 នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe (ខាងឆ្វេង) បានអញ្ជើញជួបចរចាជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)

ក្នុងរយៈពេលស្នាក់នៅ វៀតណាម នាយករដ្ឋមន្រ្តីបារាំងលោក Edouard Philippe បានអញ្ជើញជួបចរចា ជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជា មួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ប្រធានរដ្ឋ សភាលោកស្រី Nguyen Thi Kim Ngan លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញលោក Nguyen Thien Nhan និងប្រធានគណៈ កម្មាធិការប្រជាជនទីក្រុង ហាណូយលោក Nguyen Duc Chung។

        នៅបណ្ដាជំនួបទាំងនេះ ភាគីទាំងពីរបានអះអាងនូវការប្ដេជ្ញាចិត្តជំរុញ ទំនាក់ទំនងទ្វេភាគីក្រោយរយៈពេល៥ឆ្នាំចុះហត្ថលេខាលើក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងបារាំងនិង៤៥ឆ្នាំបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យអភិវឌ្ឍន៍ រដ្ឋាភិបាលអេឡិចត្រូនិកនិងធ្វើទំនើបកម្មការគ្រប់គ្រងរដ្ឋបាលរដ្ឋ ព្រមទាំងបង្កើន កិច្ចសហការ ក្នុងការរៀបចំសន្និសីទសហប្រតិបតិ្តការរវាងតំបន់នានារបស់ វៀតណាមនិងបារាំងលើកទី១១ ដែលនឹងប្រព្រឹត្តទៅនាដើមខែមេសាឆ្នាំ២០១៩ នៅទីក្រុង Toulouse របស់បារាំង ទៀតផង។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ ឯកភាពគ្នាបង្កើនកិច្ចសហការនៅវេទិកាពហុភាគីនានាដោយបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងបារាំងជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិកក៏ដូច ជារវាងវៀតណាមជាមួយសហភាពអឺរ៉ុបផងដែរ។

        ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចបន្តជាសសរទ្រូង នៃទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងសមភាគីបារាំងលោក Edouard Philippe បានអញ្ជើញធ្វើជា សាក្សីនៅក្នុងពិធីចុះហត្ថលេខា ផ្លាស់ប្ដូរឯកសារ កិច្ចព្រមព្រៀងសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ