នាយករដ្ឋមន្រ្តីបញ្ជាណែនាំអំពី Festival វប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨
(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានបញ្ជា ណែនាំឲ្យគណៈកម្មាធិការប្រជាជនខេត្ត Gia Lai ធ្វើជាអធិបតី សហការជាមួយ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ក៏ដូចជាស្ថាប័នទាក់ទិននានា រៀបចំ Festival វប្បធម៌គងឃ្មោះ Tay Nguyen ឆ្នាំ២០១៨។
ពិធីបើកមហោស្រពគងឃ្មោះ Tay Nguyen ឆ្នាំ២០១៧ (រូបថត៖ TTXVN) |
Festival ឆ្នាំនេះគ្រោងនឹងត្រូវបានរៀបចំឡើងនៅខេត្ត Gia Lai នាពាក់ កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨ ដោយស្មារតីឆ្ពោះទៅការតភ្ជាប់សហគមន៍បណ្ដាជន ជាតិក្នុងតំបន់។ ខេត្តទាំង៥នៃតំបន់ Tay Nguyen នឹងសហការគ្នារៀបចំសកម្មភាព ជាច្រើនដូចជា៖ ពិធីបុណ្យតាមដងវិថី ការសម្ដែងវាយគងឃ្មោះ ការស្ដារឡើងវិញ ពិធីនិងពិធីបុណ្យមួយចំនួនរបស់ជនជាតិភាគតិចចំនួន១១នៅហ្នឹងកន្លែង ការ ឆ្លាក់រូបសំណាកឈើ ត្បាញសំពត់ចរបាប់ សិក្ខាសាលាអំពីការអភិរក្សវប្បធម៌គង ឃ្លោះ និងពិព័រណ៍សម្លៀកបំពាក់របស់បណ្ដាជនជាតិ ជាដើម៕