នាយករដ្ឋមន្រ្តីបានតែងតាំងរបស់កូរ៉េខាងត្បូងផ្តល់សំណើមានលក្ខខណ្ឌជាមួយព្យុងយ៉ាង
(VOVWORLD) -នាយករដ្ឋមន្រ្តីបានតែងតាំងរបស់កូរ៉េខាងត្បូងផ្តល់សំណើមានលក្ខខណ្ឌជាមួយព្យុងយ៉ាង
នាយករដ្ឋមន្រ្តីបានតែងតាំងរបស់កូរ៉េខាងត្បូង លោក Lee Nak-yon (រូបថតៈ Yonhap) |
នាយករដ្ឋមន្រ្តីបានតែងតាំងរបស់កូរ៉េខាងត្បូង លោក Lee Nak-yon នាថ្ងៃទី២៣ ឧសភា បានផ្តល់សំណើស្តីពីការអនុវត្តកិច្ចចរចារមានលក្ខខណ្ឌជាមួយសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជាកាយវិការច្បាស់លាស់មួយ សំដៅកាត់បន្ថយ ភាពតានតឹងនិងបញ្ចុះបញ្ចូលឲ្យព្យុងយ៉ាងវិត្រឡប់មកតុចរចារវិញ។ ក្នុងបទ សន្ទរកថាចំពោះមុខរដ្ឋសភា លោក Lee Nak-yon បានប្រកាសថា ស.ប.ប.ក ត្រូវ ផ្អាកកម្មវិធីនុយក្លេអ៊ែរភ្លាម មុននឹងត្រឡប់មកតុចរចារ ហើយភាគីទាំងពីរអាចរៀបចំ ជំនួបសន្ទនាមួយក្នុងស្ថានភាពសមស្រប។ ប៉ុន្តែលោករូបនេះក៏បានអំពាវនាវការ តបតវិញយ៉ាងខ្លាំងដែរ ប្រសិនបើកូរ៉េខាងត្បូងរងការបង្ករឿងហេតុនិងចាត់ទុកថា សេអ៊ូលនឹងប្រើគ្រប់វិធានការ ដើម្បីសម្រេចបានគោលដៅគ្មាននុយក្លេអ៊ែរលើ ឧបទ្វីបកូរ៉េ៕