នាយករដ្ឋមន្រ្តីប៊ុលហ្គារីបានសន្យាធ្វើកំណែទម្រង់គណៈរដ្ឋមន្រ្តី ក្រោមសម្ពាធពីបាតុកម្មប្រឆាំងរដ្ឋាភិបាល
(VOVWORLD) - នាយករដ្ឋមន្រ្តីប៊ុលហ្គារីលោក Boyko Borissov បាននិយាយនៅថ្ងៃទី ១៦ ខែកក្កដាថា លោកនឹងចាត់វិធានការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីរបស់ខ្លួន ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីលោកត្រូវប្រឈមមុខនឹងការបោះឆ្នោតដកទំនុកចិត្ត នៅក្នុងសភានិងបាតុកម្មប្រឆាំងនឹងអំពើពុករលួយតាមដងផ្លូវ។
នាថ្ងៃទី ១៦ ខែកក្កដា ជាថ្ងៃទី ៨ ជាប់ៗគ្នា ដែលមានមនុស្សរាប់ពាន់នាក់បានហូរមកផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាល។ នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក Boyko Borissov បាននិយាយថា លោកនឹងពិចារណាលើការ កែទម្រង់គណៈរដ្ឋមន្រ្តី បន្ទាប់ពីការបោះឆ្នោតដកទំនុកចិត្តនៅសប្តាហ៍ក្រោយ។
លោកនាយករដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា បាតុកម្មកើតមានឡើងជាបន្តបន្ទាប់នាពេលថ្មីៗរបស់ប្រជាជន កំពុងជះឥទ្ធិពលដល់ការឆ្លើយតបរបស់ប្រទេសចំពោះការរីករាលដាលនៃកូវីដ ១៩។ ប្រការនេះក៏មានន័យថា ចំណូលនិងការងារធ្វើរបស់ប្រជាជនក៏ត្រូវរងផលប៉ះពាល់ផងដែរ៕