នាយករដ្ឋមន្រ្តីប៉ូឡូញលោកស្រី Beate Szydlo លាលែងពីតំណែង
(VOVWORLD) - នាថ្ងៃទី៧ ធ្នូ គណបក្សច្បាប់និងយុត្តិធម៌ (PiS) ស្ដាំនិយមកាន់អំណាចនៅ ប្រទេសប៉ូឡូញ ជូនដំណឹងថា នាយករដ្ឋមន្រ្តីលោកស្រី Beate Szydlo បានដាក់ លិខិតសុំលាលែងពីតំណែងជូនគណៈកម្មាធិការនយោបាយនៃគណបក្សនេះ។
PiS បានជ្រើសរើសរដ្ឋមន្រ្តីហិរញ្ញវត្ថុលោក Mateusz Morawiecki ដើម្បីជំនួស លោកស្រី Szydlo។មុននោះនាថ្ងៃដដែល រដ្ឋសភាប៉ូឡូញ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រង របស់ភាគីកាន់អំណាចនោះ បានបដិសេធសំណើរបោះឆ្នោតមិនទុកចិត្តតម្រង់ ទៅលើនាយករដ្ឋមន្រ្តីលោកស្រី Beate Szydlo៕