|
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Najib Razak (រូបថត៖Bloomberg) |
(VOVworld) - នាថ្ងៃទី១២ កុម្ភៈ វេទិការថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអាស៊ានបាន
ប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមរបស់
តំណាងជិត១ពាន់នាក់ មកពីក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុន រដ្ឋា ភិបាលនិងមជ្ឈដ្ឋាន
អ្នកប្រាជ្ញនៃប្រទេសអាស៊ានទាំងឡាយ។ថ្លែងមតិនៅទី នេះ នាយករដ្ឋមន្រ្តី
ម៉ាឡេស៊ីលោក Najib Razak បានអះអាងថា អាទិភាព របស់អាស៊ានគឺធានាថា
កិច្ចសហប្រតិបតិ្តការនឹងបង្កើតឡើងនូវភាពសម្បុររុងរឿងនិង មានសមភាព ធ្វើ
ឲ្យស៊ីជំរៅកិច្ចសហប្រតិបតិ្តការខាងហិរញ្ញវត្ថុ និងធានាឲ្យគ្រប់វិស័យរបស់ខឿន
សេដ្ឋកិច្ចនានាដែលចូលរួមក្នុងសហគមន៍ អាស៊ាន។លោកបានចាត់ទុកថា អាស៊ាន១ឯកភាពខាងសេដ្ឋកិច្ចនឹងនាំមក នូវផលប្រយោជន៍សំរាប់ប្រទេស
ជាសមាជិកទាំង១០ដោយការផ្លាស់ប្ដូរដោយ សេរីជាងទៀតអំពីទំនិញ
សេវាកម្ម ពលករមានថ្វីដៃនិងទុន។ភាពងាយស្រួល ក្នុងដំណើរការ បែបបទ
ពាណិជ្ជកម្មនិងជួយកាត់បន្ថយចំណាយនៃការធ្វើ ពាណិជ្ជកម្មគយ ធ្វើអាស៊ាន
ក្លាយទៅជាទីមកដល់វិនិយោគដ៏គួរឲ្យទាក់ទាញ និងបង្កើនលក្ខណៈប្រកួត
ប្រជែងក្នុងការនាំចេញ តាមនោះបង្កើតអនុភាព សេដ្ឋកិច្ចថ្មី១នៅក្នុងតំបន់៕