នាយករដ្ឋមន្រ្តីយេម៉ែនបដិសេធរដ្ឋាភិបាលចម្រុះលើកឡើងដោយភាគីប្រឆាំង

នាយករដ្ឋមន្រ្តីយេម៉ែនបដិសេធរដ្ឋាភិបាលចម្រុះលើកឡើងដោយភាគីប្រឆាំង - ảnh 1
ក្រុមខ្មាន់កាំភ្លើង Houthi បំពេញភារកិច្ចនៅ Sanaa (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី១៨ ឧសភា នាយករដ្ឋមន្រ្តីយេម៉ែនលោក Ahmed bin Dagher
បានបដិសេធសំណើររបស់ក្រុមឧទ្ទាម Houthi ស្ដីអំពីការបង្កើតរដ្ឋាភិបាលចម្រុះមួយ
 ព្រមទាំងចោទប្រកាន់ថា ក្រុមឧទ្ទាមបានបណ្ដាលឲ្យខឿនសេដ្ឋកិច្ចយេម៉ែនខិតមក
ជិតការដួលរលំ។ថ្លែងមតិនៅសន្និសីទក្រុមប្រឹក្សាគណៈ រដ្ឋមន្រ្តីនៅរដ្ឋធានីអារ៉ាប់
ប៊ីសាអូឌីត លោក Bin Dagher បានសង្កត់ធ្ងន់ថា ក្រុម ឧទ្ទាមគប្បីចុះចាញ់ ផ្ទេរប្រគល់
សព្ធាវុធ ព្រមទាំងដកចេញពីតំបន់ដែនដីដែល កំពុងកាន់កាប់។លោក Bin Dagher
ក៏បានចាត់ទុកថា យេម៉ែនបានធ្លាក់ចូល ស្ថានការណ៍ដ៏អាក្រក់អំពីសេដ្ឋកិច្ចនិង
រូបីយប័ណ្ណក្រោយពីចំណាយទឹកប្រាក់ចំនួន៣ពាន់លានដុល្លាអាមេរិកក្នុងរតនាគារ
យេម៉ែនសំរាប់គោលដៅសង្គ្រាមនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ