នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៖ យកចិត្តទុកដាក់ ជួយឧបត្ថម្ភជនរួមជាតិភាគតិចកាត់បន្ថយភាពក្រីក្រយ៉ាងច្រើន

(VOVworld)-ក្នុងថ្ងៃទី២៩និងព្រឹកថ្ងៃទី៣០កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយក
រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើជាអធិបតីកិច្ចប្រជុំ រដ្ឋាភិបាល
ប្រចាំខែកញ្ញា សំដៅវាយតម្លៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេស​ជាតិ ក៏ដូចជា
ឯកភាពរាល់វិធានការគ្រប់គ្រង ដឹកនាំរបស់រដ្ឋាភិបាលពីឥឡូវនេះ ដល់បំណាចឆ្នាំ ដោយមានការប្តេជ្ញាអនុវត្តក៏ខ្ពស់បំផុតរាល់គោលដៅ ផែនការ ដេលបានដាក់ចេញ
តាំងពីដើមឆ្នាំមក។

នាយករដ្ឋមន្រ្តីរដ្ឋាភិបាល៖ យកចិត្តទុកដាក់ ជួយឧបត្ថម្ភជនរួមជាតិភាគតិចកាត់បន្ថយភាពក្រីក្រយ៉ាងច្រើន - ảnh 1
នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Nguyen Tan Dung
ក្នុងកិច្ចប្រជុំប្រចាំខែ (រូបថតៈ vov)


        ថ្លែងមតិក្នុងកិច្ចប្រជុំ លោក Nguyen Tan Dung បានស្នើរឲ្យសមាជិក នៃរដ្ឋា
ភិបាល ច្បាមជាប់ជាបន្តរាល់ការផ្តួចផ្តើមគំនិត សេចក្តីសម្រេចចិត្តដែល បាន
ផ្សព្វផ្សាយ ខំប្រឹងប្រែងទទួលបានលទ្ធផលខ្ពស់បំផុតនៃបណ្តាគោលដៅ ភារកិច្ច
ដែលបានដាក់ចេញក្នុងឆ្នាំ២០១៤ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ឆ្នាំ
 (២០១១-២០១៥)។ នាយករដ្ឋមន្ត្រីបានសំណូមពរក្រសួង ផ្នែកនានា ធានា​ជាបន្តរាល់គោលនយោបាយ កម្មវិធីសុខុមាលភាពសង្គម យកចិត្តទុកដាក់ដល់
គ្រួសារក្រីក្រ ជនរួមជាតិជាជនជាតិភាគតិចនៅតំបន់ឆ្ងាយដាចស្រយាល់។ ទាក់ ទិនដល់វិស័យរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ នាតយករដ្ឋមន្រ្តីបានលើក
ច្បាស់ថា៖

        “ការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញគឺផ្តោតទៅលើផ្នែកព្រៃ រុក្ខកម្ម។ លើកនេះត្រូវធ្វើឲ្យខ្លាំងដោយផ្សាភ្ជាប់ជាមួយជនរួមជាតិភាគតិច ដោយចាត់ទុក
នេះជាប្រភពចំណូល ដើម្បីជនរួមជាតិភាគតិចកាត់បន្ថយភាពក្រីក្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ