នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបញ្ជាដឹកនាំត្រូវផ្គត់ផ្គង់ទំនិញឲ្យបានគ្រប់ គ្រាន់សម្រាប់ផ្សារទំនើបនិងហាងនៅទីក្រុងហាណូយ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យ កម្លាំងគ្រប់គ្រងទីផ្សារនិងសមត្ថកិច្ចដាក់ពិន័យយ៉ាងតឹងរឹងទៅលើអំពើស្ដុកទុក ទំនិញនិងដំឡើងតម្លៃដោយខុសច្បាប់ ព្រមទាំងសំណូមពរឲ្យបណ្ដាញហាង លក់រាយអង្ករបើកទ្វារដល់វេលាម៉ោង១១យប់ដើម្បីបម្រើតម្រូវការរបស់ប្រជាជន រដ្ឋធានីផងដែរ៕
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc ទើបនឹង បានបញ្ជាដឹកនាំឲ្យរដ្ឋមន្រ្តីក្រសួងឧស្សាហ-ពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍជនបទ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងសហ គ្រាសផ្គត់ផ្គង់ស្បៀងអាហារ ចំណីអាហារនានា ត្រូវតែផ្គត់ផ្គង់ទំនិញឲ្យបាន គ្រប់គ្រាន់សម្រាប់បណ្ដាញផ្សាទំនើបនិងហាងនៅទីក្រុងហាណូយ មិនទុកឲ្យ កង្វះទំនិញប្រើប្រាស់នោះឡើយ។ លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យ កម្លាំងគ្រប់គ្រងទីផ្សារនិងសមត្ថកិច្ចដាក់ពិន័យយ៉ាងតឹងរឹងទៅលើអំពើស្ដុកទុក ទំនិញនិងដំឡើងតម្លៃដោយខុសច្បាប់ ព្រមទាំងសំណូមពរឲ្យបណ្ដាញហាង លក់រាយអង្ករបើកទ្វារដល់វេលាម៉ោង១១យប់ដើម្បីបម្រើតម្រូវការរបស់ប្រជាជន រដ្ឋធានីផងដែរ៕