នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមផ្ញើរសារលិខិតស្ដីពីការផ្តោតទៅលើការទប់ទល់និងជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ WIPHA
(VOVWORLD) - នាយប់ថ្ងៃទី៣ ខែសីហា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានអញ្ជើញ ផ្ញើរសារលិខិតទៅកាន់គណៈកម្មាធិការខេត្ត ក្រុងមួយចំនួន ក៏ដូចជាស្ថាប័នមាន សមត្ថកិច្ចនានាស្ដីពីការផ្ដោតទៅលើការទប់ទល់និងជំនះពុះពារលើផលវិបាក ដោយខ្យល់ព្យុះ WIPHA។
សារលិខិតនេះបានលើកច្បាស់ថា ខ្យល់ព្យុះ WIPHA បានបង្កឡើងភ្លៀង ធ្លាក់យ៉ាងខ្លាំងនៅខេត្ត ក្រុងជាច្រើននៅតាមតំបន់ភាគខាងជើងនិងតំបន់ប៉ែក ខាងជើងភាគកណ្ដាល ហើយនៅតំបន់ព្រៃភ្នំភាគខាងជើងបានកើតមានឡើង ទឹកជំនន់ ការស្រុតបាក់ដី ដែលបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរអំពីហេដ្ឋរចនា សម្ព័ន្ធ អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។
លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានផ្ញើរក្ដីសួរសុខទុក្ខនិងការរំលែកទុក្ខ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះគ្រួសារដែលមានមនុស្សត្រូវស្លាប់ ឬបាត់ខ្លួន ដោយទឹកជំនន់ ព្រមទាំងចែករំលែកនូវការលំបាកលំបិននិងការបាត់បង់របស់ អាជ្ញាធរនិងប្រជាជននៅតំបន់ដែលរងគ្រោះមហន្តរាយផងដែរ។ ដើម្បីបន្ធូរបន្ថយ ការខូចខាត លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានសំណូមពរអោយបណ្ដាក្រសួង ស្ថាប័ននិងតំបន់ ផ្ដោតទៅលើការបញ្ជាណែនាំសំដៅជំនះពុះពារលើផលវិបាក អោយបានឆាប់រហ័ស។ គណៈកម្មាធិការជាតិទប់ទល់នឹងឧបត្តិហេតុ គ្រោះមហន្តរាយធម្មជាតិនិង ស្វែងរក ជួយសង្គ្រោះ ក្រសួងការពារជាតិ និងក្រសួងនគរបាល ចាំបាច់ត្រូវបញ្ជា ណែនាំអោយកងកម្លាំងនានាដែលកំពុងបោះទ័ពនៅក្នុងតំបន់ ដាក់ពង្រាយធន ធានមនុស្សនិងមធ្យោបាយដើម្បីជួយឧបត្ថម្ភដល់ការងារស្វែងរក ជួយសង្គ្រោះ មនុស្សបាត់ខ្លួន ក៏ដូចជាជួយឧបត្ថម្ភដល់ប្រជាជនជំនះពុះពារលើផល វិបាកផងដែរ។
ទន្ទឹមនឹងនោះ បណ្ដាក្រសួងសុខាភិបាល ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងព័ត៌មាននិងទូរគម នាគមន៍ ក្រសួងសំណង់និងក្រសួង ស្ថាប័នទាក់ទិន នានា បង្កើនការបញ្ជាណែនាំ ត្រួតពិនិត្យ និងជួយឧបត្ថម្ភដល់បណ្ដាតំបន់ដើម្បី ជំនះពុះពារលើផលវិបាកដោយគ្រោះមហន្តរាយធម្មជាតិតាមមុខងាររបស់ខ្លួនផង ដែរ៕