នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួប សំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនិងបញ្ញាវ័ន្តវ័យក្មេងនៅកូរ៉េខាងត្បូង

(VOVWORLD) - ជម្រាបពីសមិទ្ធិដែលវៀតណាមសម្រេចបាននាពេលកន្លងទៅ លោក នាយករដ្ឋមន្រ្តីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង គោរពច្បាប់នៃប្រទេសសាមី រក្សាការពារប្រពៃណីវប្បធម៌ វៀតណាម ហើយក្លាយទៅជាស្ពាន តភ្ជាប់នាំផលិតផលវៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។ 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួប សំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនិងបញ្ញាវ័ន្តវ័យក្មេងនៅកូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ថតរូបជាមួយបណ្ដាកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ VOV)

  នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញមកដល់ស្ថានទូតវៀតណាមប្រចាំកូរ៉េ ខាងត្បូង ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូត រួមជា មួយតំណាងសហគមន៍អាណិកជន ពលករនិងនិស្សិតវៀត ណាមដែលកំពុងរស់ នៅ ធ្វើការនិងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូងផងដែរ។

        ជម្រាបពីសមិទ្ធិដែលវៀតណាមសម្រេចបាននាពេលកន្លងទៅ លោក នាយករដ្ឋមន្រ្តីមានគោលបំណងថា សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង គោរពច្បាប់នៃប្រទេសសាមី រក្សាការពារប្រពៃណីវប្បធម៌វៀតណាម ហើយក្លាយទៅជាស្ពាន តភ្ជាប់នាំផលិតផលវៀតណាមជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង។ លោកនាយក រដ្ឋមន្រ្តីក៏បានស្នើរអោយកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូតបន្តសម្រេច អោយបានល្អនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ក្នុងនោះមានការគាំពារពលរដ្ឋ។

        នាថ្ងៃដដែល នៅក្នុងជំនួបសន្ទនាជាមួយបណ្ដាបញ្ញាវ័ន្តវ័យក្មេងវៀតណាម នៅកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្ទៀងស្ដាប់មតិ យោបល់ បំណងប្រាថ្នារបស់បញ្ញាវ័ន្តវ័យក្មេងមួយចំនួនដែលចង់រួមវិភាគទាន បញ្ញានិងកម្លាំងសម្រាប់ស្រុកកំណើត។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋា ភិបាលនឹងមានគោលនយោបាយជាច្រើនថែមទៀតដើម្បីទាក់ទាញបញ្ញាវ័ន្ត ជួយ សម្រួលដល់បញ្ញាវ័ន្តក្នុងការរួមវិភាគទានសម្រាប់ស្រុកកំណើត។ នាពេលខាង មុខនេះ មជ្ឈមណ្ឌលផ្លាស់ប្ដូរថ្មីច្នៃប្រឌិតថ្មីវៀតណាមនឹងត្រូវបានបើកសម្ពោធ ហើយនេះនឹងជាទីភ្នាក់ងារទទួលយកមតិយោបល់របស់បណ្ដាបញ្ញាវ័ន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ