នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមសំណូមពរឲ្យដាក់ដាច់ដោយឡែកអ្នកមកកាន់វៀតណាមពីតំបន់មានជំងឺ
(VOVWORLD) - នាព្រឹកថ្ងៃទី២៧កុម្ភៈ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើអធិបតីក្នុងកិច្ចប្រជុំ របស់ គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលជាមួយគណៈកម្មការជាតិទទួលបន្ទុកការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។
ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើក ច្បាស់ថា រដ្ឋាភិបាលបានធ្វើអ្វីៗគ្រប់បែបយ៉ាងលើស្មារតីខ្ពស់បំផុតដើម្បី ការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ នាពេលខាងមុខ លោកនាយក រដ្ឋមន្រ្តីបានសំណូមពរឲ្យដាក់ដាច់ដោយឡែកយ៉ាងប្ដូរផ្ដាច់អ្នកមកកាន់វៀតណាមពីតំបន់មានជំងឺ។ លោកអញ្ជើញមានប្រសាសន៍ថា៖
“ស្ថានភាពនៃជំងឺ Covid-19 កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ដែល ជំងឺកំពុងឆ្លងរាលដាលនៅប្រទេសមួយចំនួន ប៉ុន្តែយើងមានជំនឿជឿជាក់ ថា ស្ថានភាពនឹងត្រូវបានគ្រប់គ្រងជាស្ថានពរ ហើយកាន់តែប្រសើរឡើង ក្នុងត្រីមាសទី២នាពេលខាងមុខ។ ចាប់ពីពេលនេះតទៅ បណ្ដាក្រសួង ស្ថាប័ននិងខេត្តក្រុង ក្រៅពីការប្រយុទ្ធប្រឆាំងនឹង Covid-19 យ៉ាងប្ដូរផ្ដាច់ នោះ គឺត្រូវមានការត្រិះរិះអំពីគោលនយោបាយនិងសកម្មភាពដើម្បីឆ្ពោះទៅ រកភាពជោគជ័យផ្នែកសេដ្ឋកិច្ច ស្ថិរភាពសង្គមក្នុងឆ្នាំ២០២០ សម្រេចឲ្យ បានគោលដៅដែលបក្ស រដ្ឋនិងប្រជាជនបានប្រគល់ជូន”៕