នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០១៨នៃផ្នែកឧស្សាហ-ពាណិជ្ជកម្ម
(VOVWORLD) - អញ្ជើញថ្លែងនៅសន្និសីទបូកសរុបការងារឆ្នាំ២០១៨និងអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩នៃផ្នែកឧស្សាហ-ពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៧ ខែមករា នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក នៃផ្នែកឧស្សាហ-ពាណិជ្ជកម្មក្នុងការរៀបចំអនុវត្តភារកិច្ចចំនួន៩ក្នុងឆ្នាំ២០១៨ ដែលជួយអោយប្រទេសជាតិសម្រេចបាននូវកម្រិតកំណើនដ៏ល្អ។
ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ TTXVN) |
ចំពោះភារកិច្ចនាពេលខាងមុខ លោកនាយករដ្ឋមន្រ្តីបានស្នើថា៖
“ក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយនាបច្ចុប្បន្ននេះ ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិអោយបានខ្លួនទីពឹងខ្លួន គឺជាទិសដៅសំខាន់ មួយចំពោះផ្នែកឧស្សាហ-ពាណិជ្ជកម្មទាំងមូល។ ធ្វើយ៉ាងម៉េចដើម្បីអោយសម្ព័ន្ធ ក្រុមហ៊ុនក្នុងស្រុកពង្រីកការវិនិយោគយ៉ាងខ្លាំងក្លា ក៏ដូចជាសម្ព័ន្ធក្រុមហ៊ុនពហុ ជាតិបង្កើនដើមទុនចូលមកវៀតណាមបន្ថែមទៀត? យើងត្រូវគិតគូរនិងចាត់ វិធានការដើម្បីអាចឆ្លើយសំណួរទាំងនោះ។ ចាប់តាំងពីឥឡូវនេះ ត្រូវតែមានការ បោះជំហានសំខាន់ៗដើម្បីជំរុញការអភិវឌ្ឍ។ វៀតណាមអាចក្លាយទៅជាសត្វ ខ្លាឬសត្វនាគដែរឬទេ គឺពឹងផ្អែកទៅលើយុទ្ធសាស្ត្រលោតផ្លោះរបស់ផ្នែក ឧស្សាហ-ពាណិជ្ជកម្ម”។
ដើម្បីអនុវត្តន៍ភារកិច្ចនានានៃផ្នែកឧស្សាហ-ពាណិជ្ជកម្ម លោកនាយករដ្ឋ មន្រ្តីចាត់ទុកថា ដំណោះស្រាយសំខាន់បំផុតគឺត្រូវប្រើប្រាស់វិទ្យាសាស្ត្របច្ចេក វិទ្យាដើម្បីលើកកំពស់ផលិតភាពពលកម្ម។ លោកក៏បញ្ជាណែនាំអោយផ្នែក ឧស្សាហ-ពាណិជ្ជកម្ម មិនទុកអោយកើតមានឡើងស្ថានភាពឱនភាពពាណិជ្ជ កម្មក្នុងឆ្នាំ២០១៩ទៀតឡើយផងដែរ៕