នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រជាកសិករ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ មេសា នៅទីក្រុង Hai Duong ភាគខាងជើងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយ ប្រជាកសិករ ក្រោមប្រធានបទ “ដំណោះស្រាយលើជំពាក់ជំពិន បង្កើតកម្លាំងចលករ បន្ត សន្ទុះរយៈពេល៣០ឆ្នាំផ្លាស់ប្ដូរថ្មី”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយប្រជាកសិករ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបំណេះសំណាលជាមួយតំណាងក្នុងជំនួប (រូបថត៖ VOv)


ចូលរួមក្នុងជំនួបនេះ មានវត្តមានរបស់ តំណាងចំនួន៦០០នាក់ មកពីក្រសួង ស្ថាប័ន សមាគមន៍ប្រជាជនបណ្ដាខេត្ត ក្រុង ព្រមទាំងអ្នកជំនាញការ អ្នកវិទ្យាសាស្ត្រនិងពាណិជ្ជករទៀងផង។

        គណៈចាត់តាំងឲ្យដឹងថា គេទទួលបានសំណួរចំនួន១០០០របស់ប្រជា កសិករក្នុងទូទាំងប្រទេសដែលផ្ញើរទៅកាន់លោកនាយករដ្ឋមន្រ្តី ស្ដីពីបញ្ហាទីផ្សារ កសិផល គោលនយោបាយស្ដីពីទុននិងដីធ្លីកសិកម្ម បច្ចេកវិទ្យានិងការគ្រប់គ្រង ឧបករណ៍សំណង់កសិកម្ម ជាដើម។ លោកនាយករដ្ឋមន្រ្តីនឹងឆ្លើយដោយផ្ទាល់ ចំពោះសំណួរមួយចំនួនរបស់ប្រជាកសិករ ហើយបញ្ជាណែនាំឲ្យសមាជិក រដ្ឋាភិបាលដទៃឆ្លើយសំណួរខ្លះៗដែលចំណុះសសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ។ស្ដីពីទីផ្សារលក់ចេញសំរាប់កសិផល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា៖

        “យើងត្រូវស្វែងរកទីផ្សារថ្មីឲ្យបានល្អជាង។ នាពេលកន្លងទៅ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំប្រទេសយើងទៅធ្វើការនៅទីណាក៏ឧទ្ទេសនាមអំពីផលិតផលទំនិញរបស់វៀតណាម ដើម្បីជំរុញការនាំចេញ។ កសិផលជាច្រើនប្រភេទបានជ្រៀតចូលទីផ្សារថ្មីដូចជាផ្លែស្វាយ ផ្លែមៀន ផ្លែសាវម៉ាវ ត្រីនិងសាច់មាន់។ ការស្វែងរកទីផ្សារគឺរដ្ឋក៏ត្រូវធ្វើ ប៉ុន្តែប្រជាកសិករនិងផលិតករក៏ត្រូវធ្វើដែរ។ ចង់នាំចេញត្រូវមើលទៅទីផ្សារត្រូវការអ្វីៗ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ