នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយអតីតអ្នកជំនាញការដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីអះអាងថា បក្ស រដ្ឋ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់អ្នកជំនាញការវៀតណាម ដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា ពិសេសគឺក្នុងដំណាក់កាលលំបាកលំបិនបំផុត ក្រោយពីគ្រោះប្រល័យពូជសាសន៍ ក៏ដូចជាការរួមវិភាគទានក្នុងការរឹតបន្តឹង ទំនាក់ទំនងដ៏ជិតស្និទ្ធវៀតណាម-កម្ពុជា។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) ជាមួយអតីតអ្នកជំនាញការវៀតណាមដែលបានជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា (រូបថត៖ dantri) |
នាព្រឹកថ្ងៃទី៦កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈកម្មការទាក់ទងអតីតអ្នកជំនាញការវៀតណាមដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា។ លោកនាយករដ្ឋមន្រ្តីអះអាងថា បក្ស រដ្ឋ វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានដ៏ធំធេងរបស់អ្នកជំនាញការវៀតណាម ដែលជួយឧបត្ថម្ភបដិវត្តន៍កម្ពុជា ពិសេសគឺក្នុងដំណាក់កាលលំបាកលំបិនបំផុត ក្រោយពីគ្រោះប្រល័យពូជសាសន៍ ក៏ដូចជាការរួមវិភាគទានក្នុងការរឹតបន្តឹង ទំនាក់ទំនងដ៏ជិតស្និទ្ធវៀតណាម-កម្ពុជា។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ការជួយឧបត្ថម្ភរបស់វៀតណាមចំពោះកម្ពុជាតាំងពីមុនមកគឺ ស្មោះសនិងមានការទទួលខុសត្រូវ៕