នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ដាក់ពិន័យយ៉ាងតឹងរឹងលើអំពើរំលោភបំពានបទបញ្ញត្តិស្ដីពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
(VOVWORLD) - ជាពិសេសគឺអំពើមិនប្រតិបត្តិតាមវិធានការបង្ការ ប្រយុទ្ធប្រឆាំង អំពើ ប្រឆាំងនឹងអ្នកប្រតិបត្តិកាតព្វកិច្ចបង្ការប្រយុទ្ធប្រឆាំងជំងឺ អំពើផ្សាយព័ត៌មានខុសពីការពិត កែច្នៃឡើងវិញម៉ាស់សុខាភិបាលដែលត្រូវបានប្រើប្រាស់ ផលិតទំនិញក្លែងក្លាយ លួច បន្លំពាណិជ្ជកម្ម ជាដើម។
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបតែមានការបញ្ជាដឹកនាំ ឲ្យរដ្ឋមន្រ្តី អ្នក ដឹកនាំស្ថាប័នស្មើក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាល ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈឹម ផ្ដោតសំខាន់ទៅលើការបញ្ជាណែនាំ ពន្លឿន ត្រួតពិនិត្យ រកឃើញឲ្យទាន់ពេលវេលានិងដាក់ពិន័យយ៉ាងតឹងរឹងតាមបទបញ្ញត្តិនៃ ច្បាប់លើអំពើរំលោភបំពានដែលពាក់ព័ន្ធដល់ការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19។ ជាពិសេសគឺអំពើមិនប្រតិបត្តិតាមវិធានការបង្ការ ប្រយុទ្ធប្រឆាំង អំពើ ប្រឆាំងនឹងអ្នកប្រតិបត្តិកាតព្វកិច្ចបង្ការប្រយុទ្ធប្រឆាំងជំងឺ អំពើផ្សាយព័ត៌មានខុសពីការពិត កែច្នៃឡើងវិញម៉ាស់សុខាភិបាលដែលត្រូវបានប្រើប្រាស់ ផលិតទំនិញក្លែងក្លាយ លួច បន្លំពាណិជ្ជកម្ម ជាដើម។ ប្រសិនបើមានសញ្ញាឧក្រិដ្ឋកម្ម ត្រូវតែបញ្ជូនសំណុំរឿង ទៅកាន់ស្ថាប័នមានសមត្ថកិច្ចដើម្បីស៊ើបអង្កេតនិងវិនិឆ្ឆ័យខាងព្រហ្មទ័ណ្ឌភ្លាមៗ៕