នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយ​ប្រធានសមាគមមិត្ត​ភាពកូរ៉េខាងត្បូង - វៀតណាម

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីមានបំណងថា តាម រយៈសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនោះបណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសកូរ៉េខាងត្បូងនឹងវិនិយោគកាន់ តែខ្លាំងក្លាថែមទៀតចូលមកវៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយ​ប្រធានសមាគមមិត្ត​ភាពកូរ៉េខាងត្បូង - វៀតណាម - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម 

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជាមួយសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាម លោក Choi Young Joo ។

អញ្ជើញថ្លែងនៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏សកម្ម និងប្រកបដោយប្រសិទ្ធភាពរបស់សមាគម និងរូបលោក Choi Young Joo ផ្ទាល់នារយៈពេលកន្លងទៅ។ លោក Nguyen Xuan Phuc មានបំណងថា សមាគមនឹងបន្តរួមចំណែកដល់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យលោកប្រធានសមាគម និងសមាជិកនៃសមាគមផ្តោតយកចិត្តទុកដាក់ ជួយឧបត្ថម្ភសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅ ធ្វើការ និងសិក្សារៀនសូត្រនៅកូរ៉េខាងត្បូង។ លោក នាយករដ្ឋមន្ត្រីមានបំណងថា តាមរយៈសមាគមមិត្តភាពកូរ៉េខាងត្បូង - វៀតណាមនោះ បណ្ដាសម្ព័ន្ធក្រុមហ៊ុន សហគ្រាសកូរ៉េខាងត្បូងនឹងវិនិយោគកាន់តែខ្លាំងក្លាថែមទៀតចូលមកវៀតណាម។

ជាការឆ្លើយតប លោក Choi Young Joo បានសម្តែងនូវបំណងចង់ទទួលបានការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែថែមទៀតទៅក្នុងទំនាក់រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ