នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធាន FIFA លោក Gianni Infantino

(VOVWORLD) - ក្នុងជំនួបសវនាការជាមួយប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក Gianni Infantino នារសៀលថ្ងៃទី៨ កុម្ភៈ នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា បាល់ទាត់ជាកីឡាដែលទទួលបានការយកចិត្តទុកដាក់ ពិសេសរបស់សង្គមទាំងមូល។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធាន FIFA លោក Gianni Infantino  - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធាន FIFA លោក Gianni Infantino (រូបថត៖ VOV)


ក្នុងជំនួបសវនាការជាមួយប្រធានសម្ព័ន្ធកីឡាបាល់ទាត់ពិភពលោក Gianni Infantino នារសៀលថ្ងៃទី៨ កុម្ភៈ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកច្បាស់ថា បាល់ទាត់ជាកីឡាដែលទទួលបានការយកចិត្តទុកដាក់ ពិសេសរបស់សង្គមទាំងមូល។ ពិសេសគឺ ស្នាដៃរបស់ក្រុមបាល់ទាត់ជម្រើស ជាតិក្រោមអាយុ២៣ឆ្នាំវៀតណាម ដែលដណ្ដើមបានមេដាយប្រាក់នៅពាន U23 អាស៊ី ឆ្នាំ២០១៨ នាពេលកន្លងទៅ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកគាំទ្ររំភើបចិត្តយ៉ាង ខ្លាំង។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ឲ្យដឹងថា រដ្ឋាភិបាលវៀត ណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួល ជួយឧបត្ថម្ភនិងវិនិយោគដើម្បីបាល់ ទាត់នៅវៀតណាមអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវនិងប្រកបដោយចីរភាព។

        ប្រធាន FIFA លោក Gianni Infantino បានសំដែងការចាប់អារម្មណ៍ចំពោះ ការអបអរសាទរជ័យជំនះយ៉ាងសប្បាយអ៊ូអររបស់អ្នកគាំទ្របាល់ទាត់វៀតណាមចំពោះមុខស្នាដៃរបស់ក្រុម U23 វៀតណាម។ លោក Gianni Infantio ឲ្យដឹងថែម ទៀតថា នាបច្ចុប្បន្ន FIFA កំពុងអភិវឌ្ឍន៍គម្រោងការណ៍សាលាបាល់ទាត់នៅ វៀតណាម ដោយហេតុនេះ FIFA មានបំណងទទួលបានការជួយឧបត្ថម្ភរបស់ រដ្ឋាភិបាលវៀតណាម។   

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធាន FIFA លោក Gianni Infantino  - ảnh 2ទិដ្ឋភាពក្នុងជំនួបជាមួយ លោក Cho Hyun Joon ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung 

      មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន អញ្ជើញទទួលជួបលោក Cho Hyun Joon ប្រធានសម្ព័ន្ធក្រុមហ៊ុន Hyosung កូរ៉េ ខាងត្បូង។ នៅជំនួបនេះ លោក Cho Hyun Joon ឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន Hyosung មានបំណងមកបណ្ដាក់នៅវៀតណាម ពិសេសគឺផ្គត់ផ្គង់ត្រង់ស្វមមេទ័រ ដែលទីផ្សារវៀតណាមកំពុងមានតម្រូវការ។ លោករូបនេះក៏បានស្នើឲ្យនាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc រៀបចំវេទិកាវិនិយោគរបស់កូរ៉េខាងត្បូងនៅ វៀតណាម ដើម្បីទាក់ទាញបន្ថែមវិនិយោគិនកូរ៉េខាងត្បូងមកវៀតណាម។

        រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រីយល់ស្របថា នឹងរៀបចំវេទិកាវិនិយោគ របស់កូរ៉េខាងត្បូងនៅវៀតណាមយ៉ាងឆាប់ៗ ព្រមទាំងបង្កលក្ខណៈងាយស្រួល អំពីបរិយាកាស របៀបរបបនិងគោលនយោបាយដើម្បី Hyosung វិនិយោគ ប្រកបដោយជោគជ័យនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ