នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការបរទេសស៊ុយអែត

(VOVWORLD) - នារសៀលថ្ងៃទិ២២ វិច្ឆិកា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រី Margot  Wallstrom ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្រ្តីការបរទេសស៊ុយអែត - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសស៊ុយអែតលោកស្រី Margot  Wallstrom (រូបថត៖ TTXVN)

ក្នុងកាលៈទេសៈដែលឆ្នាំ២០១៩ជាឆ្នាំរំលឹកខួបលើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទែសទាំង២ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងការបរទេសនៃប្រទេសទាំង២សហការគ្នា រៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នានា ក្នុងនោះមានការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ សប្ដាហ៍ខ្សែភាពយន្ត សប្ដាហ៍វប្បធម៌ សិក្ខាសាលាផ្សព្វផ្សាយវិនិយោគនិងទេសចរណ៍ សំដៅរឹតបន្តឹងថែមទៀតនូវមនោសញ្ចេតនារវាប្រជាជននៃប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ