នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី
(VOVWORLD) - នារសៀលថ្ងៃទី១៩ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប សន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Stephen Groff ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Stephen Groff |
(VOVworld) - នារសៀលថ្ងៃទី១៩ កញ្ញា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយអនុប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Stephen Groff ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលចាត់ទុក ADB ជាអ្នកផ្ដល់ហិរញ្ញប្បទានមួយក្នុងចំណោមអ្នកផ្ដល់ហិរញ្ញប្បទានជួរមុខ ដែលមានការរួមវិភាគទានដ៏សំខាន់ទៅក្នុងការជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ វៀតណាម។ នាយករដ្ឋមន្រ្តីអះអាងថា ប្រភពទុនកម្ចី ការជួយឧបត្ថម្ភខាងបច្ចេកទេសនិងពិគ្រោះយោបល់គោលនយោបាយរបស់ ADB ជាការជួយឧបត្ថម្ភដ៏ធំធេងដែលជួយវៀតណាមទទួលបានសមិទ្ធិផលជាច្រើនអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចនាបច្ចុប្បន្ន។
រីឯខ្លួនវិញ លោក Stephen Groff ឲ្យដឹងថា ADB ជានិច្ចកាលជួយឧបត្ថម្ភវៀតណាមក្នុងការវិភាគ វាយតំលៃអំពីប្រសិទ្ធភាពនៃប្រភពទុន តាមនោះជួយរដ្ឋាភិបាលមានជម្រើសសមស្របដើម្បីប្រើប្រាស់ទៅក្នុងគោលដៅអភិវឌ្ឍន៍៕