នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាកំពង់ផែសឹង្ហបុរីនិង Supply Chain City

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅសឹង្ហបុរី នាព្រឹកថ្ងៃទី២៧ មេសា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាកំពង់ផែសឹង្ហបុរីនិងទៅទស្សនាខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្មlogistics និងសេវាកម្មភ័ស្តុភាឆ្លាត Supply Chain City។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅទស្សនាកំពង់ផែសឹង្ហបុរីនិង Supply Chain City - ảnh 1នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាកំពង់ផែសឹង្ហបុរី

ទៅទស្សនាកំពង់ផែសឹង្ហបុរីក្រោមការគ្រប់គ្រងនិងប្រតិបត្តិរបស់ក្រុមហ៊ុន Port of Singapore Authority (PSA) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះដំណើរការប្រតិបត្តិនិងអនុវត្តន៍បច្ចេកវិទ្យាព័ត៌មានជឿនលឿននៅកំពង់ផែនេះ។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា PSA នឹងចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លារបស់ខ្លួនដើម្បីជួយវៀតណាមលើកកំពស់ប្រសិទ្ធភាពសកម្មភាពនៃប្រព័ន្ធកំពង់ផែ។

        ទៅទស្សនាខ្សែសង្វាក់ផ្គត់ផ្គង់សេវាកម្ម logistics និង សេវាកម្មភ័ស្តុភាឆ្លា Supply Chain City ចំណុះសម្ព័ន្ធក្រុមហ៊ុន YCH នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាល វៀតណាមនឹងបង្កលក្ខណៈងាយស្រូលដើម្បី សហគ្រាសជំរុញកិច្ចសហប្រតិបតិ្តការជាមួយ Supply Chain សំដៅជំរុញសេវា កម្ម logistics និងភ័ស្តុភាទំនើបៗនៅវៀតណាម៕

នារសៀលថ្ងៃទី ២៧ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ធ្វើអធិបតីការសន្ទនាជាមួយប្រធានអគ្គនាយកគ្រប់គ្រងសម្ព័ន្ធក្រុម ហ៊ុនសហគ្រាសជួរមុខរបស់សឹង្ហបុរីចំនួន ១៥ ដែលកំពុងអនុវត្តសកម្មភាព វិនិយោគចូលក្នុងវៀតណាម។ ថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់លថា៖ វៀតណាមត្រូវបានវាយតំលៃជាទីកន្លែងមកដល់វិនិយោគ គួរឲ្យទាក់ទាញមួយក្នុងតំបន់។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលវៀតណាមជានិច្ចកាល វាយតំលៃខ្ពស់យន្តការសន្ទនាគោលនយោបាយដើម្បីផ្ទៀងស្តាប់បតិពីសហគមន៍ សហគ្រិនសឹង្ហបុរី តាមរយៈនោះ ជួយឧបត្ថម្ភដោះស្រាយការលំបាកជាក់ស្តែង របស់សហគ្រាស។ នាយករដ្ឋមន្ត្រីវៀណាមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក៏បានឆ្លើយសំណួររបស់ថ្នាក់ដឹកនាំបណ្ដាសម្ព័ន្ធក្រុមហ៊ុនសហគ្រាសសឹង្ហបុរី អំពីគោលនយោបាយគោលការណ៍របស់រដ្ឋាភិបាលលើវិស័យជាច្រើនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ