នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទន្ទឹងរង់ចាំការបើកជើងហោះហើរផ្ទាល់រវាងហាណូយនិងក្រុង Prague
(VOVWORLD) - នៅក្នុងពិធីទទួលជួបជាមួយលោក Jan Hamacek ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃនៃសាធារណរដ្ឋឆែក ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនារសៀលថ្ងៃទី ១ ខែតុលានោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងនូវទំនាក់ទំនងរវាងវៀតណាមនិងសាធារណរដ្ឋឆែកដែលជាទំនាក់ទំនងជិតស្និទ្ធនិងពោរពេញទៅដោយមេត្រីភាព។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Jan Hamacek ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមហាផ្ទៃនៃសាធារណរដ្ឋឆែក |
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរ គុណចំពោះការដែល សាធារណរដ្ឋឆែកដែលបានជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនពីរ យ៉ាងលឿនបំផុតដែលអាចធ្វើបាន។
នៅឯពិធីនេះ លោក Nguyen Xuan Phuc មានបំណង ចង់ឲ្យសាធារណរដ្ឋឆែក បង្កលក្ខណៈងាយស្រួលដើម្បីបើកជើងហោះហើរត្រង់រវាងក្រុង Prague និងហាណូយ; ទន្ទឹមនឹងនេះ បង្កលក្ខណៈងាយស្រួល សម្រាប់ការចេញទិដ្ឋាការ ដើម្បីពលរដ្ឋវៀ តណាមទៅកាន់សាធារណរដ្ឋឆែក ក្នុងការធ្វើទេសចរណ៍ សិក្សារៀនសូត្រ និងសហការជាមួយគ្នា។
ឧបនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែកបានចែករំលែកនូវខ្លឹមសារសំខាន់ៗជាច្រើននៃដំណើរទស្សនកិច្ចលើកនេះ ក្នុងនោះ មានខ្លឹមសារ លើកកម្ពស់ការការពារសន្តិសុខ ការទប់ស្កាត់និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើចំណាកស្រុកខុសច្បាប់ និងសុវត្ថិភាពបណ្តាញ។ លោកឧបនាយករដ្ឋមន្រ្តីឆែកក៏បានស្វាគមន៍ចំពោះការបើក ជើងហោះហើរត្រង់ពីក្រុង Prague ទៅវៀតណាមហើយនឹងជំរុញការបង្កលក្ខណៈងាយស្រួលក្នុងការផ្តល់ទិដ្ឋាការសម្រាប់វៀតណាមនាពេលខាងមុខនេះ៕