នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារ យុទ្ធជនពលីនៅទីក្រុងហាណូយ

(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកក្កដា ក្នុងឱកាសរំលឹកខួបលើកទី៧១ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា) នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី Trinh Dinh Khoi និងយុទ្ធការិនីពលី Dang Thuy Tram។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខបណ្ដាគ្រួសារ យុទ្ធជនពលីនៅទីក្រុងហាណូយ - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខគ្រួសាយុទ្ធការិនី វេជ្ជបណ្ឌិត Dang Thuy Tram (រូបថត៖ VOV) 

ជួបសំណេះសំណាលជាមួយគ្រួសារយុទ្ធជនពលីទាំងពីររូបខាងលើ លោក នាយករដ្ឋមន្រ្តីបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបណ្ដាវីរៈយុទ្ធជន ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុ ប្រទេស។

        លោក Nguyen Xuan Phuc អះអាងថា បក្ស រដ្ឋនិងប្រជាជនចងចាំជានិច្ច នូវគុណូបការៈរបស់បណ្ដាវីរៈយុទ្ធជនពលី ហើយយកចិត្តទុកដាក់ពិសេសដល់ ការថែទាំគ្រួសារជនមានគុណូបការៈចំពោះបដិវត្តន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ