នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី៧១ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា) នាព្រឹកថ្ងៃទី២០ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹកនាំក្រុមការងាររដ្ឋាភិបាលនិងខេត្ត Nghe An បានទៅដាក់កម្រងផ្កានិង អុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស Kim Lien នៅស្រុក Nam Dan ខេត្ត Nghe An ភាគកណ្ដាល វៀតណាម។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទៅអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែល Kim Lien - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong (រូបថត៖ TTXVN)

នៅទីនេះ លោក Nguyen Xuan Phuc បាន រំលឹកឡើងវិញនូវគុណូបការៈដ៏មហិមាររបស់លោកប្រធានហូជីមិញដែលជាវីរៈ ជនរំដោះប្រជាជាតិនិងជាអគ្គមគ្គុទេសដ៏ឈ្លាសវៃនៃចលនាកម្មករនិងរំដោះប្រជាជាតិលើទូទាំងពិភពលោក។

ជាបន្តទៀត នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទៅដាក់កម្រង ផ្កានិងអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ Truong Bon ស្រុក Do Luong ដើម្បីរំលឹកគុណូបការៈរបស់បណ្ដាវីរៈយវុជនស្ម័គ្រចិត្តដែលបានពលី ជីវិតដើម្បីឯករាជ្យនិងសេរីភាពរបស់មាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ