នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ធានាសន្តិសុខ សុវត្ថិភាពយ៉ាង ហ្មត់ចត់ក្នុងសប្ដាហ៍ជាន់ខ្ពស់ APEC
(VOVWORLD) - នាព្រឹកថ្ងៃទី២៤ តុលា នៅទីក្រុង Da Nang ភាគកណ្ដាល វៀតណាម អនុ គណៈកម្មការសន្តិសុខនិងសុខាភិបាល APEC ២០១៧ បានរៀបចំសមយុទ្ធ វិធានការការពារសប្ដាហ៍ APEC ២០១៧។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធី (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅទីនេះ នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានដាក់ចេញសំណូមពរថា៖
“កងកម្លាំងនគរបាល កងទ័ពចាំបាច់ត្រូវដំណើរការសកម្មភាពយ៉ាងសកម្ម ទូលំទូលាយ និងដាច់ខាត មិនទុកឲ្យជនប្រព្រឹត្តបទល្មើសមានឱកាសបំផ្លិចបំផ្លាញ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទីក្រុង Da Nang ខេត្ត Quang Nam និងខេត្ត Thua Thien Hue ក៏ដូចជាតំបន់ទាក់ទិននានា ចាំបាច់ត្រូវចលនាប្រជាជននិងប្រព័ន្ធ នយោបាយដើម្បីអនុវត្តល្អនូវកិច្ចការពារសន្តិសុខមាតុប្រទេសក្នុងប្រជាជន ដោះ ស្រាយទាន់ពេលវេលានូវអំពើបំផ្លិចបំផ្លាញណាក៏ដោយ។ អនុគណៈកម្មការ សន្តិសុខនិងសុខាភិបាលសហការជាមួយក្រសួងនគរបាល ក្រសួងការពារ ប្រទេស ក្រសួងការបរទេស ទីក្រុង Da Nang និងតំបន់ផ្សេងៗ ពិនិត្យឡើងវិញ នូវវិធានការការពារ ម្ចាស់ការសហការគ្នាដើម្បីដោះស្រាយគ្រប់ករណីក្នុង ស្ថានភាពអាកាសធាតុស្មុគស្មាញណាក៏ដោយដែលអាចកើតមានឡើង”។
លោកនាយករដ្ឋមន្រ្តីបានលើកសរសើរនិងជឿជាក់ថា កងកម្លាំងនគរបាល កងទ័ពនិងបណ្ដាតំបន់ នឹងការពារសុវត្ថិភាពប្រកបដោយជោគជ័យសំរាប់ សប្ដាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang៕