នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរបុណ្យជាតិ ថ្ងៃទី ២ កញ្ញា

(VOVWORLD) -  ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥-  ២ កញ្ញា ២០១៩) នោះ នាយប់ថ្ងៃទី ២៩ ខែសីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជប់លៀង ជូនចំពោះ ឯកអគ្គរដ្ឋទូត លោកជំទាវ និង ប្រធានអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាមផងដែរ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរបុណ្យជាតិ ថ្ងៃទី ២ កញ្ញា - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

ថ្លែងនៅក្នុងពិធី នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដោយសង្ឃឹមថានឹងបន្តទទួលបាននូវមនោសញ្ចេតនាល្អ ការគាំទ្រដ៏ថ្លៃថ្លានិង ប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពរបស់ឯកអគ្គរដ្ឋទូត លោកជំទាវ និងប្រធានតំណាងអង្គការអន្ដរជាតិនានាប្រចាំនៅវៀតណាមរួមទាំងមិត្តភក្តិអន្តរជាតិ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងបរិយា កាសពោរពេញទៅដោយចំណងមិត្តភាពនាពេលនេះ ខ្ញុំចង់ចែករំលែកថា សេចក្តីប្រាថ្នានៃ “ឯករាជ្យភាពនិងសេរីភាព” បានដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជន វៀតណាមគ្រប់រូប ក្នុងដំណើរការតស៊ូដើម្បីដណ្តើមឯករាជ្យ រហូតមកដល់ពេលនេះ ប្រជាជនវៀតណាមក៏កំពុងដិតជាប់ក្នុងអារម្មណ៍នូវ សេចក្តីប្រាថ្នាអំពី “សន្តិភាពនិងវិបុលភាព” ហើយដើរយ៉ាងរឹងមាំឆ្ពោះទៅរក “សិរីរុងរឿង”  ប្រគៀកស្មាជាមួយមហាអំណាច និងមិត្តភក្តិគ្រប់ទិសទី ដូចបំណងប្រាថ្នារបស់លោកប្រធានហូជីមិញមុនពេលឃ្លាតឆ្ងាយកាលពី ៥០ ឆ្នាំមុន។ ក្នុងរយៈពេលកន្លងមក ពោលគឺចាប់ពីដើមឆ្នាំ ២០១៩ រដ្ឋាភិបាលវៀតណាមបានផ្តោតសំខាន់លើការកសាងក្បាលម៉ាស៊ីនរដ្ឋ មានវិន័យ សុចរិតភាព ធ្វើសកម្មភាព និងបង្កើតបរិយាកាសវិនិយោគ ធ្វើអាជីវកម្មអំណោយផល ដើម្បីទទួលបានទំនុកចិត្តពីប្រជាជន សហគ្រាសក្នុងស្រុកនិងបរទេសដើម្បី “ពង្រីកកម្លាំងពលំក្នុងប្រជាជន” សម្រាប់ការសម្រេចនូវសេចក្តីប្រាថ្នាអភិ វឌ្ឍន៍សម្បូររុង រឿងរបស់ប្រទេសជាតិ”។

លោកនាយករដ្ឋមន្រ្តីមានអោយដឹងថែមទៀតថា ឆ្នាំ ២០២០ គឺជាឆ្នាំដែលមានព្រឹត្តិ ការណ៍សំខាន់ៗជាច្រើនសម្រាប់វៀតណាម។ នេះគឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដំណាក់កាល ២០១៦-២០២០។ ជាពិសេសនៅឆ្នាំ ២០២០ វៀតណាមមានកិត្តិយសទទួលដំណែងជា ប្រធានអាស៊ាន ២០២០ និងសមា ជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១។ នេះគឺជាមោទនភាពនៃសេចក្តីប្រាថ្នារបស់ជាតិ ប៉ុន្តែក៏ជាការទទួលខុសត្រូវដ៏ធំធេងដែលសហគមន៍អន្តរជាតិជឿជាក់ប្រគល់អោយវៀតណាមផងដែរ។

ទាក់ទងទៅនឹងស្ថានភាពពអន្តរជាតិ លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាថ្វីត្បិតតែសេដ្ឋកិច្ចពិភពលោកកំពុងបានងើបឡើងវិញក៏ដោយ ប៉ុន្តែក៏ប្រឈមនឹង ហានិភ័យជាច្រើនពីការគាំពារនិយម និងបច្ចេកវិទ្យារវាងសេដ្ឋកិច្ចធំ ៗ រួមទាំងអស្ថិរភាពភូមិសាស្ត្រ - នយោបាយ ទៀតផង។  ក្នុងបរិបទនោះ តម្រូវអោយគ្រប់ប្រជាជាតិ ទាំងតូចទាំងធំ ត្រូវមានទំនួលខុសត្រូវ ដើម្បីពូនជ្រុំថែរក្សាសន្តិភាពនិងវិបុលភាព ជាមួយគ្នា។ ម្យ៉ាងវិញទៀត ទំនាក់ទំនងរវាងប្រជាជាតិនិងប្រជាជននៃបណ្តាប្រទេស គួរតែផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពឯករាជ្យ អធិបតេយ្យបូរណភាពទឹកដី និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត ជម្លោះគួរតែត្រូវបានដោះស្រាយដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ