នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ប្រកបដោយជោគជ័យដំណើរ ទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់
(VOVWORLD) - ថ្ងៃត្រង់ថ្ងៃទី១៤ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់ វៀតណាម បានចាកចេញពី ទីក្រុង Auckland បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅ នូវែលហ្សេឡង់ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោកស្រី Jacinda Andern។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងលោកជំទាវ និងនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោកស្រី Jacinda Andern (ខាងស្ដាំ) (រូបថត៖ TTXVN) |
ថ្ងៃត្រង់ថ្ងៃទី១៤ មីនា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវរួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពី ទីក្រុង Auckland បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចជាផ្លូវការនៅ នូវែលហ្សេឡង់ តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីលោកស្រី Jacinda Andern។
ចាប់ពីថ្ងៃទី១២ដល់ទី១៤ មីនា លោក Nguyen xuan Phuc បានជួបចរចា ជាមួយនាយករដ្ឋមន្រ្តីនូវែលហ្សេឡង់លោកស្រី Jacinda Andern ជួបសវនាការ ជាមួយប្រធានរដ្ឋសភា Trevor Mallard ជួបសន្ទនាជាមួយអភិបាលទីក្រុង Auckland ចូលរួមវេទិកាសហគ្រាសវៀតណាម-នូវែលហ្សេឡង់ ទទួលជួបថ្នាក់ ដឹកនាំសហគ្រាសធំៗនៃនូវែលហ្សេឡង់ ទៅទស្សនាសកលវិទ្យាល័យ Waikato និងជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់។
ក្នុងឱកាសដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ភាគីទាំងពីរបានឯកភាពលើវិធានការពន្លឿនវិនិយោគ ពាណិជ្ជកម្ម ជា ច្រើន សំដៅខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីកើនទ្វេដង ដោយទទួលបានកម្រិតពី១,៧ពាន់លានដល់២ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។ ក្នុងឱ កាសនេះដែរ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួមស្ដីពីការជំរុញទំនាក់ ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយឆ្ពោះទៅភាពជាដៃគូយុទ្ធសាស្ត្រ៕