នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្ដេជ្ញាចិត្តបើកការចំណាយទុនវិនិយោគសាធារណៈទាំងស្រុង

(VOVWORLD) - នារសៀលថ្ងៃទី២៧ មីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំ គណៈ អចិន្រ្តៃយ៍រដ្ឋាភិបាលដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំអនឡាញទូទាំង ប្រទេសរវាងរដ្ឋាភិបាលជាមួយខេត្តក្រុងនានាអំពីភារកិច្ច ដំណោះស្រាយ ប្រយុទ្ធប្រឆាំងនឹង Covid-19 នាថ្ងៃទី៣១ មីនា ខាងមុខ។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្ដេជ្ញាចិត្តបើកការចំណាយទុនវិនិយោគសាធារណៈទាំងស្រុង - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញធ្វើជាអធិបតីកិច្ចប្រជុំរបស់គណៈអចិន្រ្តៃយ៍រដ្ឋាភិបាលនារសៀលថ្ងៃទី២៧មីនា (រូបថត៖ VGP)

លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងថា ខ្លឹមសារសំខាន់ចំនួន៤នឹងត្រូវបានលើកយកមកពិភាក្សានៅ កិច្ចប្រជុំនេះ ក្នុងនោះគឺការដោះស្រាយការលំបាកសម្រាប់វិស័យផលិតកម្ម អាជីវកម្ម៖

        “នេះជាវិស័យដែលជួបការលំបាកខ្លាំងបំផុត ស្ទើរតែសម្ព័ន្ធក្រុមហ៊ុន រដ្ឋនិងឯកជនទាំងអស់សុទ្ធតែជាប់គាំងដែរ។ មានសហគ្រាសខ្លះៗដែល ត្រឹមតែទទួលបានចំណូលពី៣ដល់៥%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ហេតុនេះហើយ ត្រូវដោះស្រាយការលំបាកសម្រាប់វិស័យផលិត កម្ម អាជីវកម្ម”។

        ចំពោះបរិមាណទុនវិនិយោគសាធារណៈឡើងដល់ទៅ៣០ពាន់លាន ដុល្លាអាមេរិក រួមទាំងទុនថវិការដ្ឋនិងទុនកម្ចី លោកនាយករដ្ឋមន្រ្តីបាន លើកច្បាស់ថា កិច្ចប្រជុំត្រូវការពិភាក្សាលើដំណោះស្រាយដើម្បីបើកការ ចំណាយបរិមាណទុននេះឲ្យបានអស់។

        “ធ្វើយ៉ាងម៉េចដើម្បីបើកការចំណាយបរិមាណទុននេះឲ្យបានពេញ លេញ តាមនោះរួមចំណែកបង្កើតការងារធ្វើ បង្កើនកំណើន និងការប្រើ ប្រាស់ផលិតផលក្នុងប្រទេស។ ក្នុងកិច្ចប្រជុំលើកនេះត្រូវមានដំណោះ ស្រាយយ៉ាងខ្លាំងក្លាដើម្បីបើកការចំណាយទុកឲ្យបានពេញលេញ មិនដូច នៅកិច្ចប្រជុំលើកមុនៗ ត្រឹមតែដាក់ចេញវិធានការ ក៏ប៉ុន្តែការអនុវត្តមាន ភាពយឺតយ៉ាវណាស់”៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ