នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានស្លាប់នៅអង់គ្លេស
(VOVWORLD) - បន្ទាប់ពីស្ថានទូតវៀតណាមប្រចាំនៅអង់គ្លេសនិងក្រសួងការបរទេសវៀតណាមបានរាយការណ៍ ថា ប៉ូលីសតំបន់ Essex បានជូនដំណឹងថា មានជនរងគ្រោះជាជនជាតិវៀតណាម ដោយមិនបានបញ្ជាក់អត្តសញ្ញាណជាក់លាក់ ក្នុងចំណោមអ្នកស្លាប់ ទាំង៣៩ នាក់ នៅក្នុងរថយន្តដឹកទំនិញមួយនៅភាគឥសាននៃទីក្រុង ឡុងដ៍ (អង់គ្លេស)នោះ ពីទីក្រុងបាងកក (នៃប្រទេសថៃ) នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារជនរងគ្រោះ។
លោកនាយករដ្ឋមន្រ្តីក៏បានណែនាំដល់ក្រសួងនគរបាលនិងក្រសួងការបរទេសឲ្យបញ្ជូនគណៈប្រតិភូ ដឹកនាំដោយថ្នាក់ដឹកនាំក្រសួងតែម្តង ដើម្បីទៅកាន់ប្រទេសអង់គ្លេសជាបន្ទាន់ ជួបធ្វើការជាមួយអាជ្ញាធរអង់គ្លេស សម្រាប់ដោះស្រាយការងារពាក់ព័ន្ធ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានដែលមានក្រុមគ្រួសារជនរងគ្រោះ ឲ្យចាត់វិធានការសមស្របដើម្បីចែករំលែកនិងលើកទឹកចិត្តឱ្យអ្នកទាំងអស់ ជំនះនូវការឈឺចាប់និងការបាត់បង់ដ៏ធំធេងនេះឲ្យបានឆាប់ៗ៕