នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទ្ធអាស៊ានណាប៉ុល ៣៩
(VOVWORLD) - នារសៀលថ្ងៃទី ១៨ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបជួបជាមួយប្រធានគណៈប្រតិភូចូលរួមសន្និសីទមេបញ្ជាការប៉ូលីសអាស៊ានលើកទី ៣៩ (ASEANAPOL 39) ដែលកំពុងប្រារព្ធនៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងពិធី |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យបណ្តាប្រទេសជាសមាជិកអាស៊ានណាប៉ុល ពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងការស៊ើបអង្កេតនិងរកឃើញករណីឆ្លងដែន, បង្កើនការចែករំលែកព័ត៌មាននិងបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការទប់ស្កាត់បទឧក្រិដ្ឋជាមួយនឹងការទទួលខុសត្រូវខ្ពស់ ការទុកចិត្តគ្នា សាមគ្គីភាពដើម្បីអាស៊ានមួយឯកភាពនិងវិបុលភាព។ លោកនាយករដ្ឋមន្រ្តីរំពឹងថា សន្និ សីទអាស៊ានណាប៉ុល ៣៩ នឹងបន្តពិភាក្សាយ៉ាងយកចិត្តទុកដាក់ និងដាក់ចេញនូវដំណោះស្រាយដែលអាចធ្វើទៅបានដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលអាស៊ាននាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ដល់ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអន្តរជាតិលើគ្រប់វិស័យ។ ប្រទេសវៀតណាមត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិជ្រើសតាំងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១; ប្រទេសវៀតណាមក៏នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ផងដែរ។ ហេតុដូច្នេះ រដ្ឋាភិបាលវៀតណាមគាំទ្រនិងលើកទឹកចិត្តចំពោះការដែលក្រសួងនគរបាលនិយាយរួមនិងកម្លាំងប៉ូលីសវៀតណាមនិយាយដោយឡែក ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិលើការការពារនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការរំលោភបំពានឆ្លងដែន ជាមួយប៉ូលីសនៃបណ្តាប្រទេសនៅជុំវិញពិភពលោក ជាពិសេសប្លុកអាស៊ាន ដៃគូការសន្ទនា អង្គការប្រតិបត្តិច្បាប់អន្តរជាតិពាក់ព័ន្ធផងដែរ។
តាងនាមប្រតិភូចូលរួមអាស៊ានណាប៉ុល ៣៩ នាយឧត្តមសេនីយ៍ Muhammad Tito Karnavian មេបញ្ជាការប៉ូលីសជាតិឥណ្ឌូនេស៊ីបានលើកឡើងពីបញ្ហាប្រឈមផ្នែកសន្តិសុខនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ លោកបានបញ្ជាក់ថា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការតាមរយៈយន្តការអាស៊ានណាប៉ុល ធានាស្ថិរភាព សន្តិសុខក្នុងតំបន់ ប្រទេសអាស៊ាននឹងមានលក្ខខណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច។ លោកជឿជាក់ថា ការរៀបចំសន្និសីទនេះនឹងជាការគូសសញ្ញាសំគាល់មួយនៅក្នុងដំណើរការនៃប្រតិបត្តិការអាស៊ានណាប៉ុល៕