នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្រភពទុន ODA មានតួនាទី សំខាន់ចំពោះការអភិវឌ្ឍ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ទៅលើតួនាទីរបស់ ODA ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនា ពេលកន្លងទៅ ពិសេសគឺចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនលទ្ធភាព ក្បាលម៉ាស៊ីន។
នាព្រឹកថ្ងៃទី៨ មិនា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួនអំពីការគ្រប់គ្រងប្រភពទុន ODA និងកម្ចីធម្បទាន។ ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ ទៅលើតួនាទីរបស់ ODA ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមនា ពេលកន្លងទៅ ពិសេសគឺចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បង្កើនលទ្ធភាព ក្បាលម៉ាស៊ីន។ លោក Nguyen Xuan Phuc បានសំណូមពរថា នាពេលខាងមុខ ត្រូវតែរឹតបន្តឹងការគ្រប់គ្រង លើកកំពស់ប្រសិទ្ធភាពការប្រើប្រាស់ប្រភពទុន ODA។ រួមជាមួយគ្នានោះគឺត្រួតពិនិត្យ កាត់បន្ថយការចំណាយមិនចាំបាច់ក្នុង គម្រោងការណ៍ ODA ដូចជាការទិញរថយន្ត៕