នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc លើកទឹកចិត្តក្រុមបាល់ទាត់អូឡាំពិកជម្រើសជាតិវៀតណាម

(VOVWORLD) - នាថ្ងៃទី២៩ ខែសីហា បន្ទាប់ពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាណសាបាល់ទាត់ ASIAD រវាងក្រុមអូឡាំពិកជម្រើសជាតិ វៀតណាមនិងក្រុម អូឡាំពិកជម្រើសជាតិកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានកោតសរសើរស្មារតីប្រកួតយ៉ាងស្វិតស្វាញរបស់បណ្ដាកីឡាករ និងក្រុមគ្រូបង្វឹកក្រុមអូឡាំពិក។

លោកនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តក្រុម អូឡាំពិកជម្រើសជាតិវៀតណាម ផ្តោតទៅលើការស្ដារកម្លាំងឡើងវិញ សម្រាប់ ការប្រកួតជាបន្តទៀត ប្ដេជ្ញាចិត្តដណ្ដើមបានមេដាយសំរិទ្ធដើម្បីឆ្លើយតបនឹង បំណងប្រាថ្នារបស់អ្នកគាំទ្រវៀតណាមទាំងអស់។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានកោតសរសើរកីឡាករ ផ្សេងៗនៃក្រុមកីឡា វៀតណាមដែលបានខិតខំប្រឹងប្រែងប្រកួតដើម្បីដណ្ដើមយកមេដាយសម្រាប់កីឡាវៀតណាមនៅក្នុងក្របខ័ណ្ឌ ASIAD លើកនេះផងដែរ។

        រហូតដល់វេលាម៉ោង៥ព្រឹកថ្ងៃទី៣០ ខែសីហា ក្រុមកីឡាវៀតណាមឈរ ថ្នាក់ទី១៣លើតារាងរៀបមេដាយ ASIAD ២០១៨ ដោយមេដាយមាស៤គ្រឿង មេដាយប្រាក់១៥គ្រឿងនិងមេដាយសំរិទ្ធ ១៣គ្រឿង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ