នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមផ្លាស់ប្ដូរថ្មី ធ្វើសមាហ រណកម្មនិងអភិវឌ្ឍន៍
(VOVWORLD) - ក្នុងឱកាសចូលឆ្នាំថ្មីសកល២០១៨ ទីភ្នាក់ងារសារព័ត៌មានវៀតណាមបាន បោះពុម្ភផ្សាយវណ្ណកម្មពិសេសក្រោមចំណងជើងថា “ការព្យាករណ៍ឆ្នាំ២០១៨៖ ក្ដីសង្ឃឹមប្រឈមមុខប៉ះកំហឹង” របស់សម្ព័ន្ធក្រុមហ៊ុនសារព័ត៌មាន Project Syndicate។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN) |
វណ្ណកម្មជាភាសាវៀតណាមនេះ ប្រមូលផ្ដុំនូវអត្ថបទសរសេររបស់អ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកស្រាវជ្រាវល្បីល្បាញលើពិភពលោក ស្ដីពីបញ្ហានយោបាយ ការទូត សេដ្ឋកិច្ច បរិស្ថាន ដែលមានលក្ខណៈសកលនិងព្យាករណ៍ខ្ពស់។ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ក៏មានអត្ថបទសរសេរ ដែលត្រូវបានចុះផ្សាយក្នុងវណ្ណកម្មនេះដែរ។ ក្នុងអត្ថបទ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៧ វៀតណាមទទួលបានលទ្ធផលសំខាន់ៗ លើវិស័យជាច្រើន។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើន GDP ទទួលបាន៦,៨១% ដែលជាកំរិតខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំ កន្លងទៅ។ ស្ថានភាពនយោបាយសង្គមកិច្ចមានស្ថិរភាពដែរ។ បរិយាកាសធ្វើ អាជីវកម្មក៏ត្រូវបានកែលំអគួរឲ្យកត់សម្គាល់។
លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ចូលឆ្នាំ២០១៨ ដោយបាវចនា “វិន័យ ស្មោះត្រង់ ធ្វើសកម្មភាព ច្នៃប្រឌិត ប្រសិទ្ធភាព” នោះ វៀតណាមប្ដេជ្ញាចិត្តរក្សា រឹងមាំនូវបរិយាកាសនយោបាយសង្គមកិច្ច ពង្រីកប្រជាធិបតេយ្យ ជំរុញខ្លាំងការ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រឆាំងផលប្រយោជន៍តាមក្រុម ខំប្រឹងប្រែងអនុវត្តន៍ ប្រកបដោយជោគជ័យនូវគោលដៅអភិវឌ្ឍន៍ចីរភាពដល់ឆ្នាំ២០៣០របស់អ.ស.ប។ វៀតណាមគោរពស្វាគមន៍និងបង្កលក្ខណៈងាយស្រួលសំរាប់វិនិយោគិន សហ គ្រាសជាតិនិងអន្តរជាតិ ធ្វើផលិតកម្ម អាជីវកម្ម ចាប់ផ្ដើមអាជិពនៅវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមនឹងម្ចាស់ការរួមជាមួយប្រទេសដទៃ ស្រាវជ្រាវ ស្វែងរក វិធានការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ក្នុង តំបន់និងលើពិភពលោកផងដែរ៕