នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមមិនដែលធ្វើសម្បទានអ្វីៗដែលចំណុះឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដី

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា ចាប់តាំងពីដើមឆ្នាំ មក សភាពការណ៍នៅសមុទ្រខាងកើតមានការវិវត្តន៍ដ៏ស្មុគស្មាញជាច្រើន ដែល ក្នុងនោះ មានអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើតំបន់សមុទ្រនានារបស់វៀត ណាមដែលត្រូវបានកំណត់តាមច្បាប់អន្តរជាតិ ដើរផ្ទុយទៅនឹងសេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបតិ្តការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកិច្ច ព្រមព្រៀងជាន់ខ្ពស់ផ្សេងៗទៀត។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ វៀតណាមមិនដែលធ្វើសម្បទានអ្វីៗដែលចំណុះឯករាជ្យអធិបតេយ្យភាពនិងបូរណភាពដែនដី - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅសម័យប្រជុំរបស់រដ្ឋសភា (រូបថត៖ VGP)

  នាព្រឹកថ្ងៃទី២១ខែតុលា នៅពេលអញ្ជើញអានរបាយការណ៍ស្ដីពីលទ្ធផល អនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩និងផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឆ្នាំ២០២០ នៅសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤នោះ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា ចាប់តាំងពីដើមឆ្នាំ មក សភាពការណ៍នៅសមុទ្រខាងកើតមានការវិវត្តន៍ដ៏ស្មុគស្មាញជាច្រើន ដែល ក្នុងនោះ មានអំពើរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើតំបន់សមុទ្រនានារបស់វៀត ណាមដែលត្រូវបានកំណត់តាមច្បាប់អន្តរជាតិ ដើរផ្ទុយទៅនឹងសេចក្ដីថ្លែង ការណ៍ស្ដីពីការប្រតិបតិ្តការរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកិច្ច ព្រមព្រៀងជាន់ខ្ពស់ផ្សេងៗទៀត។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

        “បក្សនិងរដ្ឋវៀតណាមប្រកាន់យ៉ាងខ្ជាប់នូវគោលជំហរថា មិនដែលធ្វើសម្ប ទានអ្វីៗដែលចំណុះឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពដែនដីនោះឡើយ ព្រមទាំងរក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេស ជាតិ។ វៀតណាមបាន កំពុង ហើយនឹងបន្តប្ដេជ្ញាចិត្តតស៊ូដោយវិធានការជាច្រើន ដែលស្របនឹងច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២ និងការតស៊ូនៅកន្លែងកើតហេតុ ព្រមទាំងរក្សាបរិ យាកាសសន្តិភាពនិងទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការជាមួយប្រទេសដទៃ ផងដែរ។ គោលជំហរដ៏ត្រឹមត្រូវនិងយុត្តិធម៌ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ បក្សនិងរដ្ឋវៀតណាមទទួលបានការគាំទ្ររបស់ប្រជាជនទូទាំងប្រទេសក៏ដូចជាសហគមន៍អន្តរជាតិទៀតផង”។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថែមទៀតថា នា ពេលខាងមុខ វៀតណាមនឹងបន្តពង្រឹងសមត្ថភាពខាងសន្តិសុខការពារជាតិ តភ្ជាប់យ៉ាងស្អិតរមួតរវាងភារកិច្ចសន្តិសុខការពារជាតិជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយប្រកាន់យ៉ាងខ្ជាប់នូវមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុ ភាគីនិយម បន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសដទៃ។ ទន្ទឹមនឹងនោះ អនុវត្ត អោយបានល្អនូវតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA លើកទី៤១ និងសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រៀបចំអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយដាក់ជូនរដ្ឋសភាផ្ដល់សច្ចាប័ណ្ណលើកិច្ច ព្រមព្រៀងពាណិជ្ជកម្ម វិនិយោគ ជាមួយសហភាពអឺរ៉ុប។ ព្រមទាំងអនុវត្តយ៉ាង ល្អនូវកិច្ចការជនវៀតណាមនៅឯបរទេស បង្កគ្រប់លក្ខណៈងាយស្រួលដើម្បី អាណិកជនវៀតណាមចូលរួមចំណែកកសាងនិងការពារមាតុប្រទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ