នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ សារព័ត៌មានដើរតួនាទីលេចធ្លោក្នុង ការឃោសនាគោលជំហររបស់បក្សនិងរដ្ឋ

(VOVWORLD) - នៅទីនេះ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា សារព័ត៌មានវៀតណាមដើរ តួនាទីសំខាន់ក្នុងការឃោសនាអនុវត្តន៍គោលមាគ៌ារបស់បក្ស រដ្ឋ ហើយពិសេស គឺការប្រតិបត្តិរបស់រដ្ឋាភិបាល។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ សារព័ត៌មានដើរតួនាទីលេចធ្លោក្នុង ការឃោសនាគោលជំហររបស់បក្សនិងរដ្ឋ - ảnh 1 នាយករដ្ឋមន្រ្តីថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានមួយចំនួន (រូបថត៖ VOV)


នារសៀលថ្ងៃទី២២ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយថ្នាក់ដឹកនាំគណៈកម្មា ធិការឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ សមាគមន៍អ្នកកាសែត វៀតណាម ព្រមទាំងថ្នាក់ដឹកនាំទីភ្នាក់ងារសារព័ត៌មាននានា។ នៅទីនេះ នាយករដ្ឋ មន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា សារព័ត៌មានវៀតណាមដើរ តួនាទីសំខាន់ក្នុងការឃោសនាអនុវត្តន៍គោលមាគ៌ារបស់បក្ស រដ្ឋ ហើយពិសេស គឺការប្រតិបត្តិរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា សារព័ត៌មានបន្តរួមវិភាគទានទៅ ក្នុងបុព្វហេតុដ៏ធំធេងនេះ ដែលមុនបង្អស់គឺអនុវត្តប្រកបដោយជោគជ័យនូវ ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៨ រួមចំណែកអនុវត្តប្រកបដោយ ជោគជ័យសេចក្ដីសំរេចចិត្តមហាសន្និបាតលើកទី១២របស់បក្សកុម្មុយនីស្តវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ