នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង

(VOVWORLD) -  នាព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុង ប៊ូសាននៃប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc រួមជាមួយថ្នាក់ដឹកនាំនៃសមា គមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រធានា ធិបតីកូរ៉េខាងត្បូង បានអញ្ជើញចូលរួមសម័យប្រជុំលើកទី ១ នៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ ឆ្នាំ នៃភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង ក្រោមប្រធានបទ “ទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង៖ រយៈពេល ៣០ ឆ្នាំកន្លងមកនិង រយៈពេល ៣០ ឆ្នាំខាងមុខ”។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នៅឯកិច្ចប្រជុំនេះ ថ្នាក់នាំនៃប្រទេសអាស៊ានទាំងអស់ មានបំណង ចង់អោយកូរ៉េខាងត្បូង បន្តគាំទ្រយ៉ាងសកម្មដល់អាស៊ានដើម្បីពង្រឹងការតភ្ជាប់ និងការកសាង សហគមន៍ ជាពិសេស គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាចូលរួមយ៉ាងសកម្មនៅក្នុងយន្តការនានាដើម្បីជំរុញកិច្ចសន្ទនា កសាងទំនុកចិត្តដឹកនាំដោយអាស៊ាន ដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពក្នុងតំបន់។ ជាមួយគ្នានេះ ភាគីទាំងពីរបានអះអាងថា នឹងពង្រឹងបន្ថែមទៀត នូវការផ្លាស់ប្តូរវប្បធម៌និងការជួបប្រាស្រ័យប្រជាជន សំដៅនាំមកនូវវប្បធម៌នៃបណ្តាប្រទេសអាស៊ានឱ្យកាន់តែខិតមកជិតជាមួយប្រជាជនកូរ៉េខាងត្បូង។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង - ảnh 2នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នៅឯកិច្ចប្រជុំ 

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអះអាងថា នឹងជំរុញថែមទៀត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ដោយឈេលើស្មារតីនៃគោលនយោបាយថ្មីឆ្ពោះទៅទិសខាងត្បូង រួមគ្នាកសាង សហ គមន៍ប្រកបដោយចីរភាពនិងផ្តោតលើប្រជាជន ក៏ដូចជា សហគមន៍ច្នៃប្រឌិតដើម្បីវិបុលភាពរួមនិងសហគមន៍ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា ការរក្សាសន្តិភាព ស្ថិរភាព សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត គឺជាផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងអស់។ នាឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យកូរ៉េខាងត្បូង គាំទ្រគោលជំហរ គោលការណ៍របស់អាស៊ាន ដោយលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២) ពង្រឹងកិច្ចសន្ទនា និងកសាងទំនុកចិត្ត។ ជាពិសេស អនុវត្តសេចក្តីប្រកាសស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចរចាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធ ជាក់ស្តែង និងគោរពតាមច្បាប់អន្តរជាតិ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc  អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន - កូរ៉េខាងត្បូង - ảnh 3 ទិដ្ឋភាពនៃកិច្ចប្រជុំ

មុននោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-In រួមទាំងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានចូលរួមកិច្ចប្រជុំកំពូលសហគ្រិនអាស៊ាន - កូរ៉េខាងត្បូងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ