នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០ជ័យជំនះ Dong Loc
(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកក្កដា នៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្លូវចែកជាបី Dong Loc ស្រុក Can Loc ខេត្ត Ha Tinh សហការជាមួយមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយ និស្តហូជីមិញ រៀបចំពិធីរំលឹកខួបលើកទី៥០ ជ័យជំនះ Dong Loc និងកម្មវិធី សិល្បៈដោយប្រធានបទ “Dong Loc៖ បទចម្រៀងជាអមតៈ”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅពិធីរំលឹកខួបលើកទី៥០ ជ័យជំនះ Dong Loc (រូបថត៖ chinhphu.vn) |
អញ្ជើញថ្លែងមតិ នៅពិធីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ជ័យជំនះ Dong Loc ជាជ័យជំនះរបស់សេចក្ដីស្នេហារជាតិយ៉ាងខ្លៀវក្លា និងឆ័ន្ទៈ ក្លាហានមោះមុតរបស់ប្រជាជាតិវៀតណាមដែលត្រូវបានពូនជ្រុំក្នុងអំឡុងរាប់ ពាន់ឆ្នាំ ជាជ័យជំនះរបស់ទង់បដិវត្តន៍តស៊ូដណ្ដើមឯករាជ្យជាតិដោយផ្សាភ្ជាប់ នឹងលទ្ធិសង្គមនិយម របស់កម្លាំងផែនមហាសាមគ្គីជាតិទាំងមូលគួបផ្សំជាមួយ កម្លាំងសហសម័យរបស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ ពលីកម្មដ៏ខ្ពង់ខ្ពស់ របស់យុទ្ធជនពលីទាំងអស់ដើម្បីមាតុប្រទេសនោះ គឺមិនអាចត្រូវសាបសូនទៅ បានឡើយក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូបក៏ដូចជាក្នុងប្រវត្តិសាស្ត្រវៀតណាមដែរ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង ស្ថាប័ន អង្គការ សហគ្រាសនិងប្រជាជនក្នុងទូទាំងប្រទេសរួមដៃគ្នាថែទាំឲ្យបានល្អថែម ទៀតជីវភាពរស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់គ្រួសារយុទ្ធជនជំងឺ យុទ្ធជន ពិការ យុទ្ធជនពលី អតីតយុទ្ធជន អតីតយុវជនស្ម័គ្រចិត្តនិងជនមានគុណូបការៈ ចំពោះបដិវត្តន៍។ លោកអញ្ជើញមានប្រសាសន៍ថា៖
“ប្រទេសយើងបានឆ្លងកាត់សង្គ្រាមប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានជាច្រើនលើកច្រើនសារហើយ។ កុលបុត្រកុលធីតារវៀតណាមរាប់លាននាក់បានពលី ជីវិតដើម្បីការពារមាតុប្រទេស។ ដោយចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេងនោះ របស់បណ្ដាវីរៈយុទ្ធជនពលី យុទ្ធជនពិការ និងជនមានគុណូបការៈចំពោះបដិវត្តន៍ យើងត្រូវតែរស់នៅយ៉ាងម៉េចឲ្យបានសក្តិសមនឹងការលះបង់និងពលីកម្មរបស់ ជំនាន់មុនៗ ត្រូវតែសាមគ្គីគ្នា ស្រុះចិត្តគំនិត ប្ដេជ្ញាចិត្តកសាងមាតុប្រទេស វៀតណាមជាទីស្រឡាញ់ឲ្យកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ”។
ប្រជាជនយ៉ាងច្រើនកុះករមករំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលីនៅកេរ្តិ៍ដំណែលជាតិ Dong Loc (រូបថត៖ tienphong.vn) |
តាមគណៈគ្រប់គ្រងកេរ្តិ៍ដំណែលប្រវតិ្តសាស្ត្រជាតិផ្លូវចែកជាបី Dong Loc ថា ចាប់ពីដើមឆ្នាំមក មានភ្ញៀវប្រមាណ២សែននាក់ ក្នុងប៉ុន្មានថ្ងៃនេះជារៀងរាល់ ថ្ងៃមានភ្ញៀវពី២ពាន់ដល់៣ពាន់នាក់ ពីគ្រប់ទិសទីលើទូទាំងពិភពលោកនិងភ្ញៀវ ទេសចរអន្តរជាតិបានមកដល់កេរ្តិ៍ដំណែលដើម្បីអុជធូប ដាក់កម្រងផ្កានៅស្ដូបរំលឹក វិញ្ញាណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី៕