នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ធនាគារជាតិ

(VOVWORLD) - នារសៀលថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទដំណើរការភារកិច្ចឆ្នាំ២០១៨របស់ធនាគារជាតិវៀតណាម។ 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទបូកសរុបការងាររបស់ធនាគារជាតិ - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសិទ (រូបថត៖ VGP)


នារសៀលថ្ងៃទី៩ មករា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទដំណើរការភារកិច្ចឆ្នាំ២០១៨របស់ធនាគារជាតិវៀតណាម។ លោកនាយករដ្ឋមន្រ្តីវាយតំលៃខ្ពស់ចំពោះការដែលប្រព័ន្ធធនាគារបានរួមចំណែកសំខាន់ ក្នុងការឆ្លើយតបនឹងតម្រូវការទុនសំរាប់ខឿនសេដ្ឋកិច្ច រក្សាស្ថិរភាពរូបិយប័ណ្ណវៀតណាមដុង ពង្រឹងការជឿទុកចិត្តរបស់ប្រជាជននិងសហគ្រាស។ ក្នុងនោះទុនបម្រុងបរទេសទទួលបាន៥៣ពាន់លានដុល្លាអាមេរិក។  

       នាយករដ្ឋមន្រ្តីសំណូមពរឲ្យផ្នែកធនាគារដើរឈានមុខគេក្នុងការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមកិច្ចដែលរដ្ឋាភិបាលដាក់ចេញក្នុងឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ ផ្ដល់អាទិភាពក្នុងការខ្ចីទុនសំរាប់វិស័យផលិតកម្មអាជីវកម្ម កែច្នៃ បង្កបង្កើន នាំចេញ សហគ្រាសខ្នាតតូចនិងមធ្យម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ