នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh

(VOVWORLD) -  នាយប់ថ្ងៃទី ៣១ ឧសភា នៅខេត្ត Bac Ninh នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃខេត្ត Bac Ninh ។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Bac Ninh

ស្តីពីទិសដៅអភិវឌ្ឍន៍ នាពេលខាងមុខ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានប្រសាសន៍ថា៖ គោលដៅកំណើននាពេលខាងមុខត្រូវតែជា គោលដៅកំណើនបរិយា ប័ន្ន និងមានភាពសុខដុមដោយផ្អែកសសរស្តម្ភចំនួន ៣ គឺសេដ្ឋកិច្ច - សង្គម - បរិស្ថាន។ យ៉ាងណាមិញ ខេត្ត Bac Ninh ត្រូវផ្តោតការយកចិត្តទុកដាក់ ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ធ្វើពិពិធកម្មឧស្សាហកម្មសំខាន់ៗ ដោយចៀសវាងការប្រមូលផ្តុំឧស្សាហកម្មច្រើនក្នុងវិស័យតែមួយ ឬអង្គភាពអាជីវកម្មតែមួយ។ ស្ដីពីការអភិវឌ្ឍន៍ឧស្សាហកម្មអេឡិចត្រូនិកនៅខេត្ត Bac Ninh លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើការកត់សម្គាល់ថា៖ “ខេត្ត Bac Ninh ត្រូវយកក្រុមហ៊ុន Samsung ធ្វើជាកត្តាស្នូលក្នុងការអភិវឌ្ឍន៍ចង្កោមឧស្សាហកម្មអេឡិចត្រូនិកដោយផ្សាភ្ជាប់ជាមួយខេត្តជិតខាងក៏ដូច ជាតំបន់រដ្ឋធានីផងដែរ។ មានតែការអភិវឌ្ឍចង្កោមឧស្សាហកម្មទេ ដែលនឹងធ្វើឱ្យការចូលរួមចំណែករបស់ Samsung កាន់តែរីកសាយភាយថែមទៀតនូវតម្លៃបន្ថែមហើយជាពិសេស កាត់បន្ថយ ហានិភ័យ ពោលគឺមិនត្រូវចាកចេញនៅក្នុងបរិបទនៃការផ្លាស់ប្តូរទីតាំងផលិតកម្មសកល មានលក្ខណៈអំណោយផលជាងមុន ដោយសារតែភាពស្វាហាប់ប្រកបដោយអត្ថប្រយោជន៍”

លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងថា ខេត្ត Bac Ninh ត្រូវការលើកទឹកចិត្តការច្នៃប្រឌិត ការចាប់ផ្តើមអាជីវកម្មនិងកែលំអបរិយាកាសអាជីវកម្ម។ ជាមួយគ្នានេះ លើកទឹកចិត្តឱ្យមានការវិនិយោគផ្នែកវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា និងអភិរក្សមូលដ្ឋានគ្រឹះវប្បធម៌ Kinh Bac-Bac Ninh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ