នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសវនាការជាមួយ លោក Saysomphone Phomvihane សមាជិកការិយាល័យនយោបាយ ប្រធាន គណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបប្រធានគណៈកម្មាធិ ការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិ - ảnh 1 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សឡាវកសាងប្រទេសជាតិលោក Saysomphone Phomvihane (រូបថត៖ TTXVN)


 
នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរនាពេលខាងមុខចាំបាច់ត្រូវសហការ គ្នាអនុវត្តន៍សេចក្ដីថ្លែងការណ៍រួម កិច្ចព្រមព្រៀងជាន់ខ្ពស់ និងផែនការសហប្រតិ បតិ្តការនានារវាងរដ្ឋាភិបាលទាំងពីរនិងស្ថាប័ននៃភាគីទាំងពីរ ក្នុងនោះមានកិច្ច ព្រមព្រៀងសហប្រតិបតិ្តការដំណាក់កាល២០១៦-២០២០ រវាងគណៈកម្មាធិការ ចលនាមហាជនមជ្ឈឹមវៀតណាមជាមួយរណសិរ្សឡាវកសាងប្រទេសជាតិ។ លោក នាយករដ្ឋមន្រ្តីបានស្នើឲ្យរណសិរ្សឡាវកសាងប្រទេសជាតិសហការជាមួយគណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមវៀតណាមនិងរណសិរ្សមាតុភូមិវៀតណាម បន្តជំរុញខ្លាំងកិច្ចការឃោសនាអប់រំដល់ប្រជាជនគ្រប់ស្រទាប់អំពីទំនាក់ទំនង ប្រពៃណីពិសេសវៀតណាម ឡាវ តស៊ូប្រឆាំងនឹងល្បិចកលមូលបង្កាច់របស់ កម្លាំងអមិត្តនានា បន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីនានា ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗនិងសុខសន្តិភាព ស្ថិរភាពនិង វឌ្ឍនភាពនៅតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ