នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ
(VOVWORLD) - នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc គ្រោងនឹងរួមជា មួយសមភាគីឡាវលោក Thongloun Sisoulith អញ្ជើញចូលរួមពិធីបើកសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវ ពិធីបើកសម្ពោធទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Star-Telecom។
គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទៅកាន់ព្រលានយន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ |
នាព្រឹកថ្ងៃទី៤ កុម្ភៈ គណៈប្រតិភូជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទៅកាន់ព្រលានយន្តហោះអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ចាប់ផ្ដើមដំណើរទស្សនកិច្ចចូលរួមនិងធ្វើសហអធិបតី សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពី ថ្ងៃទី៤ដល់ទី៥ កុម្ភៈ ឆ្នាំ២០១៨។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc គ្រោងនឹងរួមជា មួយសមភាគីឡាវលោក Thongloun Sisoulith អញ្ជើញចូលរួមពិធីបើកសម្ពោធ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាលគ្រប់គ្រងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឡាវ ពិធីបើកសម្ពោធទីស្នាក់ការសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ Star-Telecom។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នឹងទៅសាកសួរសុខទុក្ខនិងជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចំពោះកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមនិង តំណាងសហគមន៍ជនវៀតណាមនៅឡាវផងដែរ៕