នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកត្រូវតភ្ជាប់នឹងតួនាទីរបស់អ្នកដឹកនាំ
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ កក្កដា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាព័ត៌មាន-គមនាគមន៍ វៀតណាម (Vietnam ICT Summit) ឆ្នាំ២០១៨។ នេះជាលើកទី៨ហើយដែលកម្ម វិធីនេះត្រូវបានរៀបចំឡើងដោយប្រធានបទ “ឆ្ពោះទៅរដ្ឋាភិបាលឌីជីថល់និង សេដ្ឋកិច្ចឌីជីថល់”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅវេទិកា Vietnam ICT Summit (រូបថត៖ VGP) |
អញ្ជើញថ្លែងមតិនៅវេទិកា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះខ្លឹមសារនានានៃវេទិកាលើកនេះ ដែលពាក់ ព័ន្ធយ៉ាងស្អិតរមួតដល់ភារកិច្ចកសាងរដ្ឋាភិបាល អេឡិចត្រូនិក ដែលជាភារកិច្ច គន្លឹះមួយរបស់រដ្ឋាភិបាលវៀតណាមក្នុងដំណាក់កាលពីឆ្នាំ២០១៨ដល់ឆ្នាំ២០២០ ឆ្ពោះទៅឆ្នាំ២០២៥។
លោក Nguyen Xuan Phuc បានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានចាប់ ផ្ដើមកសាងរដ្ឋាភិបាលអេឡិចត្រូនិកចាប់ពីដើមបណ្ដាឆ្នាំ២០០០ ហើយទទួល បានលទ្ធផលជាក់ស្ដែង។ តាមលោកនាយករដ្ឋមន្រ្តីថា ការកសាងរដ្ឋាភិបាល អេឡិចត្រូនិកត្រូវតភ្ជាប់នឹងតួនាទីរបស់អ្នកដឹកនាំ ហើយជំរុញខ្លាំងការអនុវត្ត បច្ចេកវិទ្យាព័ត៌មានក្នុងការកែទម្រង់រដ្ឋបាល សំដៅធានាប្រសិទ្ធភាព។ ដោយ ហេតុនេះ វៀតណាមកំពុងបង្កើតគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិច ត្រូនិកក្រោមការបញ្ជាណែនាំដោយផ្ទាល់របស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ បណ្ដា គណៈកម្មាធិការនេះ មានសមាជិកជារដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធនានា និងតំណាងផ្នែកឯកជន សំដៅពង្រីកប្រកបដោយប្រសិទ្ធភាព នៃកិច្ចសហការរវាងសាធារណៈនិងឯកជនក្នុងការអនុវត្តភារកិច្ចនេះផងដែរ។ ចំពោះដំណាក់កាលខាងមុខ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បាន លើកសំណើថា៖
“កត្តាសម្រេចកំណត់លើជោគជ័យគឺជាកត្តាមនុស្ស ដោយហេតុនេះប្រភព ធនធានមនុស្សមានជំនាញខ្ពស់ក្នុងសម័យកាលឧស្សាហកម្ម៤.០គឺជាតម្រូវការចាំបាច់នាពេលខាងមុខនិងក្នុងរយៈពេលយូរអង្វែងដែរ។ យើងមិនត្រឹមតែត្រូវ យកចិត្តទុកដាក់ដល់ការងារបណ្ដុះបណ្ដាលប៉ុណ្ណោះទេ ថែមទាំងយកចិត្តទុក ដាក់ដល់បរិយាកាសរស់នៅ ធ្វើការ ចំណូល ធានារ៉ាប់រង់ ទៀតផង។ ប្រភពធន ធានឆ្លាតគួបផ្សំនឹងភាពច្នៃប្រឌិតគឺជាបុព្វបទនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបដិវត្តន៍ ឧស្សាហកម្ម ៤.០”។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានស្នើឲ្យមានការសុក្រិតនិង លើកកំពស់គុណភាពយន្តការច្បាប់ គោលនយោបាយនានាដែលជាគ្រឹះស្ថាន នៃការកសាងរដ្ឋាភិបាលអេឡិចត្រូនិកដូចជាការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ការ តភ្ជាប់និងចែករំលែកទិន្នន័យ និងការពារព័ត៌មានបុគ្គល ជាដើម៕