នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ខេត្ត Ha Nam ចាំបាច់ត្រូវជំរុញខ្លាំងការធ្វើនគរភាវូបនីយកម្ម

(VOVworld) - នាព្រឹកថ្ងៃទី៦ សីហា នៅទីក្រុង Phu Ly នាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam ស្ដី
អំពីស្ថានភាពអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គម។លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែ
នាំឲ្យខេត្តគប្បីផ្ដោតការយកចិត្តទុកដាក់ទៅដល់គុណភាពក្នុងដំណើរការអភិវឌ្ឍន៍
 ជំរុញខ្លាំងការធ្វើនគរភាវូបនីយកម្ម ទាក់ទាញគំរោងការណ៍ឧស្សាហកម្មបច្ចេក
វិទ្យាខ្ពស់។លោក Nguyen Xuan Phuc បានឲ្យដឹងថា៖
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ខេត្ត Ha Nam ចាំបាច់ត្រូវជំរុញខ្លាំងការធ្វើនគរភាវូបនីយកម្ម - ảnh 1
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam (រូបថត៖An Dang/TTXVN)

“Ha Nam ជាខេត្តមានផ្ទៃដីតូចប៉ុន្តែចំនួនប្រជាជនច្រើន ដោយហេតុនេះ បញ្ហា
គ្រប់គ្រងក៏ដូចជាគុណភាពនៃផែនការមេគឺសំខាន់ណាស់ ដោយផ្សាភ្ជាប់ជាមួយ
បម្រែបម្រួលអាកាសធាតុនៅវៀតណាមនិងតំបន់វាល ទំនាបខាងជើង។ទន្ទឹមនឹង
នោះ ការអភិវឌ្ឍន៍លឿនប៉ុន្តែត្រូវប្រកបដោយ និរន្តរភាព ជាពិសេសគឺផ្ដោតសំ
ខាន់ទៅលើបញ្ហាបរិស្ថាន ដែលក្នុងនោះមានបរិស្ថាន រស់នៅរបស់ប្រជាជននិង
បរិស្ថានទន្លេ”។
លោកនាយករដ្ឋមន្រ្តីដាក់ចេញគោលដៅសំរាប់ខេត្ត Ha Nam នោះគឺដល់ឆ្នាំ
២០១៨ត្រូវក្លាយទៅជាខេត្តម្ចាស់ការអំពីថវិការ លែងជាខេត្តត្រូវទទួលការឧបត្ថម្ភ
ពីថវិការមជ្ឈឹមទៀតឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ